ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ ៩២នាក់​ ត្រូវ​បានឃាត់ខ្លួន​ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៥ករណីទូទាំងប្រទេសថ្ងៃទី១១ កញ្ញាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៩២នាក់ (ស្រី ៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៥ករណី ទូទាំងប្រទេសកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!

ក្នុងចំណោមជនសង្ស័យចំនួន ៩២នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ (ស្រី ១នាក់)។​ ដឹកជញ្ជូន រក្សាទុក ២៥ករណី ឃាត់ ៥៦នាក់ (ស្រី ៤នាក់)។​ និងប្រើប្រាស់ ៩ករណី ឃាត់ ៣៣នាក់ (ស្រី ២នាក់)។

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១១ ខែកញ្ញា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក​(Ice) ស្មេីនិង​ ៧២,៣៤ក្រាម និង៣៧កញ្ចប់តូច។​ អុិចស្តាសុី (mdma) ស្មេីនិង​ ១៣,០ក្រាម។និងកញ្ឆា ស្មេីនិង​ ២១៥៨,៨១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៨អង្គភាព ចូលរួម​បង្រ្កាប​ក្នុងនោះ​ កម្លាំងនគរបាលជាតិ ១៤អង្គភាព និងកម្លាំង​កងរាជអាវុធហត្ថ​ ៤អង្គភាព​ មានដូចខាងក្រោម​៖

*១ / កម្លាំងនគរបាល​មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់។

*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ចាប់យក Ice ១៥,៣៩ក្រាម និងកញ្ឆា ២១៥៨,៨១ក្រាម។

*៣ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ៧នាក់ ប្រើប្រាស់ ២ករណី ឃាត់ ១៦នាក់  ចាប់យក Ice ៤,០៥ក្រាម។

*៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*៥ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ៤កញ្ចប់តូច។

*៦ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,៦៦ក្រាម។

*៧ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ១,១៧ក្រាម។

*៨ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១១កញ្ចប់តូច។

*៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់  ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ៤,១៥ក្រាម។

*១០ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យក Ice ១៥,៦៦ក្រាម។

*១១ / ព្រះសីហនុ៖ រក្សាទុក ៥ករណី ឃាត់ ១២នាក់ ចាប់យក Ice ២២,៤៨ក្រាម និង MDMA ១៣,០ក្រាម។

*១២ / ស្វាយរៀង៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ ស្រី ២នាក់ ចាប់យក Ice ២២កញ្ចប់តូច។

*១៣ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យក Ice ៣,៥២ក្រាម។

*១៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យក Ice ០,១២ក្រាម។

ដោយឡែកកងរាជអាវុធហត្ថ ៖ ៤អង្គភាព

*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ១,១៣ក្រាម។

*២ / សៀមរាប៖ ប្រើប្រាស់ ១ករណី ចាប់ ៤នាក់ ស្រី ២នាក់។

*៣ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,៧៤ក្រាម។

*៤ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ២,២៧ក្រាម៕

ដោយ​៖ សហការី​


ចែករំលែក៖