ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថស្នាក់ការB06 ប្រចាំនៅឃុំផាត់​សណ្ដាយ ស្រុកកំពង់ស្វាយ​ ឆ្មក់ចាប់ឈ្មួញដឹកជញ្ជូនកូនត្រីឆ្តោចំនួន២ម៉ឺនក្បាល និងត្រីរ៉ស់ជាង១​ម៉ឺនក្បាល

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ បើតាមការបញ្ជាក់ពីលោក ឡុង វឿន​ មេបញ្ជាការ​កងរាជអាវុធហត្ថស្នាក់ការB06 ប្រចាំនៅឃុំផាត់​សណ្ដាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះ​ថា៖​ កម្លាំង​ជំនាញ​ បាន​ឆ្មក់ចាប់ការដឹកជញ្ជូន កូនត្រីឆ្តោចំនួនពីរ ម៉ឺនក្បាល និងត្រីរ៉ស់ជាងមួយ​ម៉ឺនក្បាល​ ស្ថិតនៅ​ចំណុច​ឃុំផាត់​សណ្ដាយ ស្រុកកំពង់ស្វាយ​ ខេត្ត​កំពង់​ធំ​។

លោក ឡុង វឿន មេស្នាក់ការB06​ បន្តថា​ ការដឹកកូនត្រីទាំងអស់​នេះគឺបានយកចេញពីផ្ទះ ជនជាតិវៀតណាម្នាក់ដែល​ស្នាក់នៅភូមិផាត់សណ្ដាយ ចែកចាយបន្តចិញ្ចឹមនៅ ភូមិប្រទាក់ ឃុំសំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។ ហើយចំពោះបទល្មើសនេះកើតឡើងជាប្រចាំផងដែរ។​ 

បច្ចុប្បន្ន​កម្លាំង​ជំនាញរបស់កងរាជអាវុធហត្ថ​ កំពុង​ស៉ើបអង្កេត និងតាមប្រមាញ់រាល់​បទល្មើសនេសាទ និងធ្វើការបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ ចំណែកកូនត្រីទាំងនេះត្រូវបាន ប្រគល់ជូនទៅ​សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ ​បន្តចាត់ការ​តាមនីតិវិធីច្បាប់៕

ដោយ​៖ សហការី​


ចែករំលែក៖