ដោយសារតែការកើនឡើងនៃចំនួនអ្នកឆ្លងមេរោគកូវីដ-១៩ ជាថ្មីនៅតំបន់ចំនួន 13 នៃសហព័ន្ធរុស្ស៊ីបានណែនាំឱ្យពាក់ម៉ាស់នៅក្នុងមន្ទីរពេទ្យ ។
នៅតំបន់ Tula តំបន់ Tyumen តំបន់ Saratov តំបន់ Perm និងតំបន់ស្វយ័ត Khanty-Mansiysk អ្នកជំងឺនិងបុគ្គលិកពេទ្យនៃស្ថាប័នវេជ្ជសាស្ត្រទាំងអស់ត្រូវបានណែនាំអោយពាក់ម៉ាស់។
ប្រធានគណៈកម្មាធិការថែទាំសុខភាពតំបន់ Pskov លោកស្រី Marina Garashchenko បានប្រកាសពីការដាក់របាំងការពារចាំបាច់ឡើងវិញនៅមន្ទីរពេទ្យក្នុងតំបន់។ នៅទីក្រុងមូស្គូ បទប្បញ្ញត្តិនៃការពាក់ម៉ាស់ក៏ត្រូវបានអនុវត្តនៅតាមកន្លែងពេទ្យមួយចំនួនផងដែរ។
នៅតំបន់ Irkutsk បុគ្គលិកអាកាសយានដ្ឋាន Irkutsk ត្រូវបានតម្រូវឱ្យតាមដានស្ថានភាពសុខភាពរបស់អ្នកដំណើរនិងនាវិកដែលមកដល់ពីជើងហោះហើរអន្តរជាតិ។ ទន្ទឹមនឹងនេះដែរ St. Petersburg បានពន្យារការហាមប្រាមក្នុងការរៀបចំការជួបជុំ និងការហែក្បួនចាប់ពីខែសីហា ដោយសារស្ថានភាពជំងឺរាតត្បាតដ៏ស្មុគស្មាញ។
ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ឧប្បត្តិហេតុនៃ COVID-19 នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង 48% ។ នាយកដ្ឋានសហព័ន្ធសម្រាប់ការការពារសិទ្ធិអ្នកប្រើប្រាស់និងសុខភាពមនុស្ស (Rospotrebnadzor) បានប្រកាសពីការលេចចេញមេរោគថ្មី ដែលមានឈ្មោះថា “Pyrol” ដែលមានលក្ខណៈឆ្លងច្រើនជាងវ៉ារីយ៉ង់ Omicron ។
លោកស្រី Anna Popova ប្រធាន Rospotrebnadzor បាននិយាយថា ក្នុងអំឡុងពេលនៃការកើតឡើងវិញនេះ ទោះបីជាអត្រានៃការឆ្លងមេរោគ COVID-19 កើនឡើងក៏ដោយ ក៏មានករណីតិចតួចប៉ុណ្ណោះដែលតម្រូវឱ្យចូលមន្ទីរពេទ្យ។ អ្នកស្រីបានជំរុញឱ្យប្រជាពលរដ្ឋទៅទទួលថ្នាំបង្ការនិងគោរពតាមច្បាប់ការពារការឆ្លង៕
ដោយ៖ ធីរីណា(រូបថត៖ TTXVN-VNA)