ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលស្រុកបាធាយបង្ក្រាបជនសង្ស័យកាច់សោ.កម៉ូតូម្នាក់ក្រោយធ្វើសកម្មភាពរត់មិនរួច

ចែករំលែក៖

ខេត្តកំពង់ចាម ៖  ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១១:១៥នាទីព្រឹក មានករណីលួចដោយមានស្ថានទម្ងន់ទោស (កាច់បំបែកសោ-កម៉ូតូ) កើតឡើងនៅត្រង់ចំណុចទំនប់ប្រកើនខាងលិចភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។ 

ករណីខាងលើនេះត្រូវបានសមត្ថកិច្ចអធិការដ្ឋានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ ព្រាប ចាន់ណា ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្នល់លោក ឃុំព្រៃកំពក ស្រុកគីរីវង់ ខេត្តតាកែវ។ 

លទ្ធផលនៃការបង្រ្កាបករណីខាងលើនេះ គឺបានចូលរួមសហការពី បងប្អូនប្រជាពលរដ្ឋល្អ ជាពិសេសកម្លាំងប្រជាការពាររបស់យើងដែលបានជួយយ៉ាងសកម្មក្នុងការដេញប៉ផាប់ចាប់ពភីង រហូតដល់ចាប់ជនសង្ស័យបានដោយជោគជ័យ។ 

ហើយក៏ចូលរួមសោកស្តាយ នូវការខូចខាតម៉ូតូដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់កម្លាំងប្រជាការពារម្នាក់ ដែលត្រូវជនសង្ស័យបើកបំបុកធ្វើឲ្យខូចខាតយ៉ាងដំណំ។ 

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងត្រៀមបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖