ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកគាស់ក្រឡឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿង​ញៀន

ចែករំលែក៖

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកគាស់ក្រឡ។ខេត្តបាត់ដំបងធ្វើការខុសខ្លួនពាក់ព័ន្ធទៅនឹងករណី រក្សាទុកដោយខុស​ច្បាប់នូវសារធាតុញៀន។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ ម៉ោង១២​និង​៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ ស្ថិតនៅចំ​ណុច ភូមិដំណាក់កកោះ ឃុំគាស់​ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់​ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនខាងលើ  ​ឈ្មោះ សុឺង ធីថាន់ ហៅ ធិន ភេទស្រីអាយុ៤៦ ឆ្នាំ មានទីលំ​នៅ​ភូមិដំណាក់កកោះ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡខេត្តបាត់​ដំបង។ ក្រោយពីខ្លួនចាប់យកវត្ថុតាងបានរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន​២​ថង់ សង្ស័យមានសារ​ធាតុញៀន

-កូនថង់សំរាប់រំលែកថ្នាំញៀនលក់មួយចំនួន។ 

   បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការចាត់វិធានការទៅតាមនីតិវិធី ៕

ដោយ៖ ស សម


ចែករំលែក៖