ភ្នំពេញ ៖ អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសម័យប្រជុំលើកទី៤១០ ដោយមានការចូលរួមពីតំណាងក្រសួងរ៉ែ និងថាមពល, តំណាងអគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណពាក់ព័ន្ធ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈដូចខាងក្រោម៖
ក) ពិនិត្យ និងអនុម័តលើការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ទូទាំងប្រទេស ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងបណ្តាញតង់ស្យុងខ្ពស់របស់បណ្តាញជាតិ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។
ខ) ពិនិត្យ និងអនុម័តលើការកែសម្រួលអាជ្ញាបណ្ណ៖
១-ពង្រីកតំបន់ចែកចាយ និងបន្ថែមអាណត្តិអាជ្ញាបណ្ណឱ្យក្រុមហ៊ុន អគ្គិសនី អ៊ូ ចាន់រ័ត្ន ឯ.ក ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកថ្មគោល ខេត្តបាត់ដំបង។
២-ពង្រីកតំបន់ចែកចាយឱ្យក្រុមហ៊ុន អេសវី អេឡិកទ្រីស៊ីធី ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-បន្តអាណត្តិអាជ្ញាបណ្ណឱ្យលោក ហាក់ សៀកវេង ធ្វើសេវាកម្មអគ្គិសនីនៅឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
៤-ពង្រីក និងដកតំបន់ចែកចាយឱ្យ៖
-សហគ្រាស អេឡិកទ្រីស៊ីធី កណ្តឹង ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។
-សហគ្រាស អេឡិកទ្រីស៊ីធី សំរោងយ៉ោង ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។
៥-បន្ថែមអាណត្តិអាជ្ញាបណ្ណឱ្យ៖
-ក្រុមហ៊ុន សំបូរ អេឡិកទ្រីស៊ីធី ឯ.ក ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃស្រុកបាធាយ ខេត្តកំពង់ចាម។
-សហគ្រាស រ៉ា ស័ង អេឡិកទ្រិក ផៅវ័រ ធ្វើសេវាកម្មអគ្គិសនីនៅឃុំបារាយណ៍ និងផ្នែកខ្លះនៃឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
-ក្រុមហ៊ុន ជា សុខខេង ឯ.ក ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំសំបុក ស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ។
៦-ផ្ទេរសិទ្ធិគ្រប់គ្រងអាជ្ញាបណ្ណឱ្យ៖
-ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំជើងគោ ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងស្រុកស្រែអំបិល ខេត្តកោះកុង។
-លោក ហ៊ុង ហ៊ុយ ធ្វើសេវាកម្មអគ្គិសនីនៅផ្នែកខ្លះនៃឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕
ដោយ ៖ សហការី