ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ០៣នាក់​ ពាក់ព័ន្ធករណី​លួចទ្រព្យសម្បត្តិរបស់អ្នកដទៃនៅក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញ​ស្រុក​ថ្មគោល​ បានចុះអន្តរគមន៍បង្រ្កាបករណីលួច​ទ្រព្យសម្បត្តិរបស់អ្នកដទៃនៅក្នុងមូលដ្ឋាន​នៅស្រុកថ្មគោល ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់​ យកអនុវត្តតាម​ច្បាប់។ 

ប្រភពដដែលបន្តថា​ មានករណីលួច​(ដែកទីបជ្រុងនិងដែកទីមូល) កាលពីរសៀលថ្ងៃទី២៦​ ខែកញ្ញានេះ​ នៅចំណុចរោងផ្សិត ក្នុងក្រុមទី១៤​ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោ​ល ខេត្តបាត់ដំបង បង្ក​ឡើងដោយជនសង្ស័យមួយ​ក្រុម​ បានធ្វើសកម្មភាពកាច់និងដកដែកទីបជ្រុងនិងដែកទីបមូលពីរោងបណ្ដុះផ្សិតរបស់ជនរងគ្រោះឈ្មោះអ៊ូ​ សុផ​ល​ភេទប្រុសអាយុ ៥៤ឆ្នាំ​ មានទីលំ​នៅ​ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល​ខេត្តបាត់ដំបង​ ហេីយក្នុងខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានជនរងគ្រោះឃេីញ​នឹងបានទូរស័ព្ទឱ្យកម្មករធ្វេីការឡឥដ្ឋរួមជាមួយប្រជាការពារមកជួយឃាត់ជនសង្ស័យបានរួចប្រគល់ជូនសមត្ថកិច្ចតែម្ដង។

ជនសង័្សយចំនួន ០៣នាក់គឺ៖

១-ឈ្មោះ​ ឈៀង​ ពិសិដ្ធ​  ភេទប្រុសអាយុ៣៤ឆ្នាំ​ មានទីលំនៅភូមិពពាលខែ​ ឃុំអូរតាគី​ ស្រុកថ្មគោល​(ជាម្ចាស់ម៉ូតូ)

២-ឈ្មោះរ៉ុង​ ចំណាប់​ ភេទប្រុស​ អា​យុ២៨ឆ្នាំ​ មានទីលំនៅភូមិពពាលខែ​ ឃុំអូរតាគី​ ស្រុកថ្មគោល​ខេត្តបាត់​ដំបង​។ 

៣-ឈ្មោះ​ អាត​ សំអាន​ ភេទប្រុស​ អាយុ៣៨ឆ្នាំ​ មានទីលំនៅភូមិពពាលខែ​ ឃុំអូរតាគី​ ស្រុកថ្មគោល​ ខេត្ត​បាត់​ដំ​បង​​។ 

-សម្ភារដកហូតរួមមាន៖

-ម៉ូតូ០១គ្រឿងម៉ាស៊ូស៊ុយគីវីវ៉ាស៊េចាស់​ពណ៌ខ្មៅពាក់ផ្លាកលេខកំពត1B-2645

 -ដែកទីបមូលប្រវែង២.២០ម៉ែត្រចំនួន១១ដេីម

-ដែកទីបជ្រុង៣០x៣០ប្រវែង ២.៥០ម៉ែត្រចំនួន០៧ដេីម។

នៅពេលនេះដោយអនុវត្តតាម​យោ​បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នហការដ្ឋាននគរបាលខេត្តបាត់​ដំបងក៏ដូចលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារ​នគរបាល​ព្រហ្មទ័ណ្ឌ​ លោកវរសេ​នី​យ៍ទោ​ សេង​ លុច​ អធិការនគរ​បា​ល​ស្រុកថ្មគោល​ បានរៀបចំបញ្ជូនមកកា រិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារៈប្រគល់ជូនម្ចាស់វិញ៕

ដោយ៖ អរុណរះ


ចែករំលែក៖