ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញស្រុកថ្មគោល បានចុះអន្តរគមន៍បង្រ្កាបករណីលួចទ្រព្យសម្បត្តិរបស់អ្នកដទៃនៅក្នុងមូលដ្ឋាននៅស្រុកថ្មគោល ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ យកអនុវត្តតាមច្បាប់។
ប្រភពដដែលបន្តថា មានករណីលួច(ដែកទីបជ្រុងនិងដែកទីមូល) កាលពីរសៀលថ្ងៃទី២៦ ខែកញ្ញានេះ នៅចំណុចរោងផ្សិត ក្នុងក្រុមទី១៤ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង បង្កឡើងដោយជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពកាច់និងដកដែកទីបជ្រុងនិងដែកទីបមូលពីរោងបណ្ដុះផ្សិតរបស់ជនរងគ្រោះឈ្មោះអ៊ូ សុផលភេទប្រុសអាយុ ៥៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ហេីយក្នុងខណៈកំពុងធ្វើសកម្មភាពក៏ត្រូវបានជនរងគ្រោះឃេីញនឹងបានទូរស័ព្ទឱ្យកម្មករធ្វេីការឡឥដ្ឋរួមជាមួយប្រជាការពារមកជួយឃាត់ជនសង្ស័យបានរួចប្រគល់ជូនសមត្ថកិច្ចតែម្ដង។
ជនសង័្សយចំនួន ០៣នាក់គឺ៖
១-ឈ្មោះ ឈៀង ពិសិដ្ធ ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល(ជាម្ចាស់ម៉ូតូ)
២-ឈ្មោះរ៉ុង ចំណាប់ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង។
៣-ឈ្មោះ អាត សំអាន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-សម្ភារដកហូតរួមមាន៖
-ម៉ូតូ០១គ្រឿងម៉ាស៊ូស៊ុយគីវីវ៉ាស៊េចាស់ពណ៌ខ្មៅពាក់ផ្លាកលេខកំពត1B-2645
-ដែកទីបមូលប្រវែង២.២០ម៉ែត្រចំនួន១១ដេីម
-ដែកទីបជ្រុង៣០x៣០ប្រវែង ២.៥០ម៉ែត្រចំនួន០៧ដេីម។
នៅពេលនេះដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នហការដ្ឋាននគរបាលខេត្តបាត់ដំបងក៏ដូចលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានរៀបចំបញ្ជូនមកកា រិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯសម្ភារៈប្រគល់ជូនម្ចាស់វិញ៕
ដោយ៖ អរុណរះ