ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៧ កញ្ញា ២០២៣នេះ បានទទួលជួបជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
សូមជម្រាបជូនថា ជាការកត់សម្គាល់ ក្រោយពេលបង្កើតរាជរដ្ឋាភិបាលថ្មីរយៈពេលជាងមួយខែនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបមន្ត្រីរបស់អាមេរិកចំនួន៣លើកហើយ។
លើកទី១ សម្តេចធិបតី ហ៊ុន ម៉ា ណែត ទទួលជួបគណ: ប្រតិភូ មន្ត្រី ព្រឹទ្ធ សភាអាមេរិក ដឹកនាំដោយលោក អាឡិច ខានស៍ (Alex Carnes) ក្រឡាបញ្ជី នៃក្រុមភាគច្រើន របស់ អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និង បរទេស និងកម្មវិធីពាក់ ព័ន្ធ នានា របស់គណ: កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិ របស់ ព្រឹទ្ធ សភាអាមេរិក។ ជំនួបធ្វើឡើង នៅវិមានសន្តិភាព នាល្ងាច ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅវិមាន សន្តិភាព។
ជំនួបលើកទី២ សម្តេចធបិតី ហ៊ុន ម៉ាណែត ទទួលជួបលោកស្រី វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រី ការ បរទេសស្តីទីអាមេរិក។ ជំនួបធ្វើឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហ រដ្ឋ អាមេរិក ពេលសម្តេចធិបតីអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការ សហប្រជា ជាតិ។
ជំនួបលើកទី៣ សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបលោក មូហ្វី ឯកអគ្គរដ្ឋទូតអាមេរិក ធ្វើនៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព៕
ដោយ៖ សហការី