ភ្នំពេញ ៖ យោងទៅតាមការង្ហោះជាផ្លូវការក្នុងផេករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថាលោកដេីក ឌៀន អាយុ ៣៩ឆ្នាំ រស់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានអាការភ្នែកកន្ទុយថ្លែន បណ្តាលឱ្យរកាំ ហៀរទឹកភ្នែក និងក្រហមភ្នែក ហើយពុំមានលទ្ធភាពព្យាបាល ព្រោះមានជីវភាពខ្វះខាត។ដោយក្តីមេត្តាធម៌ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, លោកទាំងទ្វេ បានចាត់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ធ្វើការវះកាត់ ព្យាបាលភ្នែករបស់បងប្រុសប្រកបដោយជោគជ័យនៅមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី០៥ខែកញ្ញាឆ្នាំ២០២៣ កន្លងទៅ។ បច្ចុប្បន្ន ភ្នែករបស់បងប្រុសបានជាសះស្បេីយ លែងរកាំ ក្រហម ជាមួយអារម្មណ៍រំភើបរីករាយជាអនេក ។
រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល វះកាត់ ស្នាក់នៅ និងហូបចុក គឺត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណិ្ឌត ពេជ ចន្ទមុន្នី ៕
ដោយ៖ ស សម