ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី២៨ កញ្ញា ចំនួន ៣៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥៦នាក់ (ស្រី ២នាក់)

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥៦ នាក់ (ស្រី ២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៣ករណី ទូទាំងប្រទេសនៅថ្ងៃទី២៨ ខែកញ្ញាម្សិលមិញនេះ! ។

ក្នុងចំណោមជនសង្ស័យចំនួន ៥៦នាក់ រួមមាន៖​ ដឹកជញ្ជូន រក្សាទុក ១៧ករណី ឃាត់ ២៥នាក់(ស្រី ០នាក់)​ និងប្រើប្រាស់ ១៦ករណី ឃាត់ ៣១នាក់(ស្រី ២នាក់)។

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកញ្ញា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៦៣,៤៧ក្រាម និង៨កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាព បានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ ១៣អង្គភាព ៖

*១ / មន្ទីរ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៥នាក់ ចាប់យកIce ២១,២០ក្រាម។

*២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៣ / បាត់ដំបង៖ ប្រើប្រាស់ ៣ករណី ឃាត់ ៣នាក់។

*៤ / កំពង់ចាម៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

*៥ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់។

*៦ / កណ្តាល៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៦៧ក្រាម។

*៧ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។

*៨ / រាជធានីភ្នំពេញ៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ចាប់យកIce ៤កញ្ចប់តូច។

*៩ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៣៧,៧៧ក្រាម។

*១០ / រតនគិរី៖ រក្សាទុក ៣ករណី ឃាត់ ៣នាក់  ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។

*១១ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៦០ក្រាម។

*១២ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

*១៣ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,២៣ក្រាម៕

ដោយ៖ សហការី​


ចែករំលែក៖