ក្លិបបារាំង Olympique de Marseille បានតែងតាំងបុរសសញ្ជាតិអ៊ីតាលីលោក Gennaro Gattuso ជាគ្រូបង្វឹកបន្ទាប់ពីការចាកចេញរបស់លោកMarcelino ពីក្លិប Ligue 1 មួយនេះ។ នេះបើយោងតាមការប្រកាសរបស់ក្រុមកាលពីថ្ងៃព្រហស្បតិ៍។
Gattuso វ័យ៤៥ឆ្នាំចូលកាន់តំណែងបន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Marcelino ចាកចេញពីក្លិបចំពេលមានជម្លោះជាមួយអ្នកគាំទ្រក្រុមMarseille។
លោក Gattuso បានចាកចេញពី Valencia ក្នុងខែមករា គឺ៧ខែបន្ទាប់ពីការតែងតាំងរបស់គាត់ជាមួយក្រុម La Liga ដែលស្ថិតនៅពីលើតំបន់កាត់ចោល។
អតីតខ្សែបម្រើអ៊ីតាលីរូបនេះធ្លាប់បានគ្រប់គ្រងអតីតក្លិបរបស់គាត់ AC Milan និង Napoli ដោយចាកចេញពីម្ចាស់ជើងឯក Serie A បច្ចុប្បន្ននៅចុងបញ្ចប់នៃរដូវកាល២០២០–២០២១។
Marseille កំពុងឈរនៅលេខរៀងទី៨ក្នុងក្របខ័ណ្ឌ Ligue 1 បន្ទាប់ពីឈ្នះ២ស្មើ៣ និងចាញ់ Paris St Germain ៤–០ ក្នុងការប្រកួតចុងក្រោយ។ ពួកគេបានបរាជ័យក្នុងការចូលទៅលេង Champions League នៅរដូវកាលនេះ។
ក្រុម Marseille ត្រូវជួបក្រុម AS Monaco នៅថ្ងៃសៅរ៍នេះ មុនពេលទទួលក្រុម Brighton & Hove Albion ក្នុងការប្រកួត Europa League ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)