ព័ត៌មានទាន់ហេតុការណ៍៖

មុនពេលឈប់ ឬចត សម្រាប់រថយន្តលេខដៃ តើអ្នកបើកបរគ្រប់រូបត្រូវធ្វើដូចម្តេចខ្លះ?

ចែករំលែក៖

ភ្នំពេញ៖ មុនពេលឈប់ ឬចត សម្រាប់រថយន្តលេខដៃ តើអ្នកបើកបរគ្រប់រូបត្រូវធ្វើដូចម្តេចខ្លះ?

– មើលទៅផ្លូវខាងមុខ ខាងក្រោយតាមកញ្ចក់មើលក្រោយ មើលដែនងងឹតតាមស្មាស្តាំរបស់អ្នក 

– ឱ្យភ្លើងសញ្ញាខាងស្ដាំជាដំណឹង

– ដកជើងពីឈ្នាន់ហ្គា ជាន់ឈ្នាន់ហ្រ្វាំងបន្តិចម្ដងៗ 

– ធ្វើចលនាមកអែបចិញ្ចើមផ្លូវខាងស្ដាំ

– ជាន់ផ្តាច់អំប្រាយ៉ានៅពេលរថយន្តជិតឈប់

– រក្សាការជាន់អំប្រាយ៉ា និងហ្វ្រាំងដដែល

– ចាប់ហ្រ្វាំងដៃ ហើយដោះលេខមកលេខសូន្យ (N)

ឈ្វេងយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជាការចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយទប់ស្កាត់គ្រោះថ្នាក់ចៃដន្យ៕

ដោយ៖ សហការី


ចែករំលែក៖