ព័ត៌មានទាន់ហេតុការណ៍៖

សមាគមថ្មក្រានីតកម្ពុជា ថ្លែងអំណរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអនុញ្ញាតឱ្យបញ្ចុះអត្រាអាករ នាំចេញលើមុខទំនិញថ្មធម្មជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សមាគមថ្មក្រានីតកម្ពុជា បានចេញលិខិតថ្លែងអំណរគុណ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា ដែលបានអនុញ្ញាតឱ្យបញ្ចុះអត្រាអាករ នាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញក្នុងគោលដៅជួយសម្រាលបន្ទុក ដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរជាតិ។

គណៈកម្មាធិការប្រតិបត្តិ សមាគមថ្មក្រានីតកម្ពុជា បានថ្លែងថា ; ក្នុងនាមថ្នាក់ដឹកនាំ សមាគមថ្មក្រានីតកម្ពុជា បណ្តាក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មក្នុងវិស័យថ្មអារ និងក្នុងនាមរូប ខ្ញុំបាទផ្ទាល់ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខអ្នកវិនិយោគធ្វើអាជីវកម្មក្នុងវិស័យ ថ្មអាវ ដោយអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញ ក្នុងគោលដៅជួយសម្រាលបន្ទុក ដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរនៅលើទីផ្សារអន្តរជាតិ តាម រយៈអនុក្រឹត្យលេខ ២៩៩ អនក្រ.បក ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលអត្រាអាករនាំចេញលើមុខ ទំនិញថ្មធម្មជាតិ។

ការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ខាងលើ នឹងជម្រុញការ ធ្វើអាជីវកម្មថ្មអារឲ្យមានការរីកចម្រើនឡើងថែមទៀត ដើម្បីរួមចំណែកលើកកម្ពស់នូវកិត្យានុភាពថ្មធម្មជាតិខ្មែរនៅលើទី ផ្សារអន្តរជាតិ និងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា។ យើងខ្ញុំសូមប្ដេជ្ញាចិត្តចូលរួមជម្រុញ និងកៀរគរអ្នកវិនិ- យោគជាតិ និងអន្តរជាតិ ឲ្យចូលមកវិនិយោគធ្វើអាជីវកម្មក្នុងវិស័យថ្មររនេះឲ្យបានច្រើនថែមទៀត។

ក្នុងនាម សមាគមថ្មក្រានីតកម្ពុជា បណ្ដាក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មក្នុងវិស័យថ្មអារ និងក្នុងនាមរូបខ្ញុំបាទផ្ទាល់ ខ្ញុំសូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការជូន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖