ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារអបអរសាទរគោរពជូន ឯកឧត្តម Kim Jin-pyo ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉ និងប្រជាជននសាធារណរដ្ឋកូរ៉េទាំងអស់ ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នេះ។
ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរ យ៉ាងជ្រាលជ្រៅ និងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តមប្រធានរដ្ឋសភា និងប្រជាជននៃសាធារណរដ្ឋកូរ៉ ទាំងអស់ ក្នុងឱកាសប្រារព្ធទិវាបុណ្យជាតិនៃសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ខ្ញុំពិតជាមានមោទនភាព និងសេចក្ដីស្ញប់ស្ញែងយ៉ាងខ្លាំង ដែលបានឃើញការរីកចម្រើន និង ការអភិវឌ្ឍលើគ្រប់វិស័យរបស់សាធារណរដ្ឋកូរ៉េ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍ ដើម្បីបន្តស្ថិរភាព និងសន្តិភាពក្នុងតំបន់ និងពិភពលោក។
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលមានការរីកចម្រើនលើគ្រប់វិស័យឥតឈប់ឈរ។ ខ្ញុំមានជំនឿ ជឿជាក់ថា ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបន្តយកចិត្តទុកដាក់ខ្ពស់ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធ ថែមទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងពីរ។
សូម ឯកឧត្តមប្រធាន ទទួលនូវសេចក្តីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ ៕
ដោយ ៖ សិលា