ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ស្រុកបាណន់​ ឃាត់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀនក្នុងមូលដ្ឋាន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ លោកវរសេនីយ៍ទោ​ សំ​ វីរៈ​ អធិការនគរ​បាល​ស្រុក​បា​ណន់ បានឱ្យដឹងនៅថ្ងៃទី០៨​ ខែតុលា​ ឆ្នាំ​២០២៣នេះថា៖​ លោកបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀ នរួមជាមួយកម្លាំងអន្តរាគមន៍នៃអធិ ការដ្ឋាននគរបាលស្រុកចុះល្បាតក្នុងភូមិសាស្ត្រនិងបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណី​ កាលពីម្សិលមិញនេះ​ ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិដូង ឃុំចែង មានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ 

ជន​សង្ស័​យមានឈ្មោះ ហេង ហ៊​ត ហៅ ប៉ុក ភេទប្រុស អាយុ​៣៧ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ចំណែក​វត្តុតាងចាប់យកបានរួមមាន៖​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១ថង់​ ;សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន​ ;ម៉ូតូចាស់កែច្នៃចំនួន០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖