ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្ដីពីការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាពរបស់ លោក មាន សទិ សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចុះឈ្មោះអ្នកបោះឆ្នោត និងការកែតម្រូវបញ្ជីឈ្មោះបោះឆ្នោត សម្រាប់ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៣។

លោក មាន សទិ មានប្រសាសន៍ថា ការចុះឈ្មោះអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវធ្វើនៅឃុំ សង្កាត់ និងនៅរដ្ឋសភា ចាប់ផ្ដើមពីថ្ងៃទី១៨ ខែតុលា ហើយបញ្ចប់នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការងារចុះឈ្មោះអ្នកបោះឆ្នោតនេះ ប្រព្រឹត្ត ទៅតាមប្រតិទិនការងាររបស់ គ.ជ.ប ដោយគ្មានការប្តឹងតវា ឬការប្តឹងជំទាស់នោះទេ។ ប៉ុន្តែនៅពេល បញ្ចប់ការងារចុះឈ្មោះអ្នកបោះឆ្នោត គ.ជ.ប ត្រូវបិទផ្សាយបញ្ជីបោះឆ្នោតដំបូង នៅលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត និងទីប្រជុំជនមួយចំនួនក្នុងរាជធានី ខេត្ត សម្រាប់ ប្តឹងតវា ឬប្តឹងជំទាស់។ ឯកឧត្តមបានបន្តថា ការដោះស្រាយពាក្យបណ្ដឹងត្រូវអនុវត្តចាប់ពីថ្នាក់ គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ថ្នាក់ គ.ជ.ប ហើយត្រូវបញ្ចប់នៅ ក្រុមប្រឹក្សាធម្មនុញ្ញ។ ឯកឧត្តម បានបន្តទៀតថា សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ មណ្ឌលបោះឆ្នោតត្រូវបានរៀបចំ និងបែងចែកជា ៨ភូមិភាគ ដែលមានអាសនៈ សរុបចំនួន ៥៨ (បន្ថែម សមាជិកព្រឹទ្ធសភាចំនួន ២រូប ដែលត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើន)។

ចំពោះបញ្ជីឈ្មោះអ្នកបោះឆ្នោត ឯកឧត្តម មាន សន្តិ មានប្រសាសន៍ថា ក្របានរៀបចំ នៅតាមរាជធានី ខេត្តនីមួយៗ រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងស្តនរាជធានី ខេត្ត នីមួយៗ ហើយ គ.ជ.ប ត្រូវធ្វើការបូកសរុបលទ្ធផលនៃការបោះឆ្នោតនៅតាមមណ្ឌលនីមួយៗ ន មណ្ឌលទាំង ៨ នៅទូទាំងប្រទេស។ ឯកឧត្តមបន្តថា ការចុះឈ្មោះអ្នកបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមរបៀបស្រង់ឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតបញ្ចូលទៅក្នុងបញ្ជី ឈ្មោះដោយឡែកពីគ្នា ទៅតាមអង្គបោះឆ្នោតនីមួយៗ និងបញ្ជូនតាមលំដាប់ឋានានុក្រមមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។

លោក មាន សទិ មានប្រសាសន៍ទៀតថា អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវរៀបចំបញ្ជី ឈ្មោះតំណាងរាស្ត្រក្នុងតំណែងរួចអគ្គលេខាធិការរដ្ឋសភាចុះហត្ថលេខា និងបោះតអគ្គលេខា- ធិការដ្ឋានរដ្ឋសភា ដែលមានការបញ្ជាក់ឯកភាពពីប្រធានរដ្ឋសភា រួចបញ្ជូនមក គ.ជ.ប ឱ្យបាន តាមកាលបរិច្ឆេទកំណត់។ បញ្ជីឈ្មោះនេះ ត្រូវរៀបចំដោយឡែកពីគ្នាទៅតាមតំណាងរាស្ត្រក្នុង តំណែងនៃមណ្ឌលរាជធានី ខេត្តនីមួយៗ។

លោក មាន សទិ មានប្រសាសន៍បន្តទៀតថា ក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវរៀបចំបញ្ជី ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង រួចប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងជា មេឃុំ ចៅសង្កាត់ចុះហត្ថលេខា រួចបោះត្រារដ្ឋបាលឃុំ សង្កាត់ ដែលមានការបញ្ជាក់ឯកភាពពី អភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ និងអភិបាលនៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានតាមកាលបរិច្ឆេទកំណត់។ ឯកឧត្តមបន្តថា ក្នុងករណីក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ណាមួយមិនបានរៀបចំ និងបញ្ជូន បញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែងមក គ.ជ.ប គឺ គ.ជ.ប ត្រូវធ្វើប្រតិភូកម្មមុខងារដល់អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ ដើម្បីរៀបចំបញ្ជីឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៃឃុំ សង្កាត់នោះ រួចចុះហត្ថលេខា បោះត្រារដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការបញ្ជាក់ឯកភាព ពីអភិបាល នៃគណៈអភិបាលរាជធានី ខេត្តពាក់ព័ន្ធ រួចបញ្ជូនមក គ.ជ.ប ឱ្យបានឆាប់រហ័សតាម ដែលអាចធ្វើបាន។

អំពីការិយាល័យចុះឈ្មោះបោះឆ្នោត លោក មាន សទិ មានប្រសាសន៍ថា ការិយាល័យ ចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់អង្គបោះឆ្នោតតំណាងរាស្ត្រ និងការិយាល័យ ចុះឈ្មោះបោះឆ្នោតចំនួនមួយ ត្រូវបានកំណត់សម្រាប់អង្គបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នីមួយៗ។ ការិយាល័យចុះឈ្មោះបោះឆ្នោត គឺជាការិយាល័យដែលស្ថិតនៅមួយកន្លែង ដូចជា៖

ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់តំណាងរាស្ត្រក្នុងតំណែង ត្រូវមានទីតាំងនៅ អគ្គលេខាធិការដ្ឋានរដ្ឋសភា ការិយាល័យចុះឈ្មោះបោះឆ្នោតសម្រាប់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុង តំណែង ត្រូវមានទីតាំងនៅសាលាឃុំ សង្កាត់ ឬទីតាំងណាមួយសមស្របក្នុងឃុំ សង្កាត់។

លោក មាន សទិ មានប្រសាសន៍ទៀតថា គ.ជ.ប ត្រូវណែនាំអគ្គលេខាធិការដ្ឋាន រដ្ឋសភា លធ.ខប និងក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យផ្សព្វផ្សាយជាសាធារណៈអំពីរអាល និងរាល បរិច្ឆេទ ព្រមទាំងប្រតិទិនសម្រាប់ការចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យចុះឈ្មោះបោះឆ្នោត នៃអង្គបោះឆ្នោតនីមួយៗ ក្នុងរយៈពេលយ៉ាងតិច ៧ (ប្រាំពីរ) ថ្ងៃ មុនពេលចាប់ផ្តើម៕

ដោយ ៖ សហការី


ចែករំលែក៖