ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរជាមួយយុវជនម្នាក់ទៀតបើករថយន្តToyota Priusមួយគ្រឿងមិនប្រយ័ត្នជ្រុលទៅបុករថយន្ត Ford Ranger ពីក្រោយដែលកំពុងឈប់ចាំភ្លើងពណ៌បៃតងពេញទំហឹងបណ្ដាលឱ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបស្ពានអាកាស៧ មករា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទីកល្អក់ទី១ ខណ្ឌទួលគោក រាជធានីពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត Ford Ranger មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BN-4207បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបង្អង់ល្បឿនឈប់ចាំភ្លើងពណ៌បៃតង ខណៈនោះស្រាប់តែមានរថយន្តToyota Prius មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BS-8318បើកបរដោយយុវជនម្នាក់រួមដំណើរជាមួយយុវជនម្នាក់ទៀតធ្វើដំណើរមកពីក្រោយមិនប្រយ័ត្នជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតទាំងសងខាង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយភាគីទាំងពីរបានសូមធ្វើការសម្របសម្រួលគ្នាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សុខាសែនជ័យ