ព័ត៌មានទាន់ហេតុការណ៍៖

ឆេះផ្ទះ១ខ្នងទាំងស្រុងនៅខណ្ឌមានជ័យ​ និងបណ្ដាលឱ្យបុរសម្នាក់ភ័យស្លន់ស្លោដួលសន្លប់

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីអគ្គិភ័យមួយបានកេីតឡេីងបណ្ដាលឱ្យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ​ និងធ្វេីឱ្យបុរសម្នាក់រស់នៅជិតខាងភ័យស្លន់ស្លោដួលសន្លប់​ដឹកយកទៅកាន់មន្ទីរពេទ្យ​ភ្លាមៗ​ ។

ករណីគ្រោះអគ្គិភ័យនេះបានកេីតឡេីងកាលពីវេលាម៉ោង ៩​ និង២០នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣​ នៅក្បែរវត្តដំបូកខ្ពស់ ស្ថិតក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ ។ 

    ក្រោយពីទទួលបានព័ត៌មាននេះភ្លាម​ កម្លាំងសមត្ថកិច្ចជំនាញ​ និងអាជ្ញាធរកំពុងធ្វើការអន្ដរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃ,ជេីង​ ដើម្បីទប់ស្កាត់ការឆេះរាលដាលដល់ផ្ទះជិតខាង​ ។ ចំពោះមូលហេតុនៃការឆាបឆេះនេះ​នៅមិនទាន់ដឹងនៅឡេីយទេ​ ដោយព័ត៌មានលម្អិតក្រុមការងារនិងជម្រាបជូននាពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖