ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ត្រូវនគរបាលស្រុកម៉ាឡៃឃាត់ខ្លួន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់ជាបន្តបន្ទាប់ចំនួន០៤នាក់ នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២២ ខែតុលាឆ្នាំ២០២៣ ក្នុងភូមិសាស្រ្តភូមិកោះស្នួល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ 

លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់គ្រប់អធិការនគរបាលក្រុង ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវរាល់បទល្មើសគ្រឿងញៀនចាប់ពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ តាមវិធានការជំនាញ ។

ជាក់ស្តែងនៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលពង្រ ចុះល្បាតក្នុងភូមិសាស្រ្តភូមិកោះស្នួល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​  បានប្រទះឃើញមុខសញ្ញាសង្ស័យប្រើប្រាស់ម្នាក់ឈ្មោះ​ ឡេង​ សុខហេង​ ភេទប្រុស​ អាយុ២០ឆ្នាំ​ រស់នៅភូមិកោះស្នួល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ យើងបានធ្វើឃាត់សួរនាំនិងឆែកឆេររកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០២កូនថង់តូច​។

លោកអធិការបានបន្តថា៖ក្រោយពីឃាត់ខ្លួននិងសាកសួរចម្លើយ ឈ្មោះ​ ឡេង​ សុខហេង​ បានសារភាពថាថ្នាំដែលខ្លួនបានទិញពីឈ្មោះ​ សៃ​ ភាព​ ភេទប្រុស​ អាយុ​៤០ឆ្នាំ​ រស់នៅភូមិខ្លាងាប់​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ គឺសម្រាប់ជក់ធ្វើការក្នុងតម្លៃ២ម៉ឺនរៀល ។បន្ទាប់មក នៅថ្ងៃខែឆ្នាំដដែល​ វេលាម៉ោង០៦ និង២០នាទីល្ងាច​ កម្លាំងបានទៅឃាត់ខ្លួនមុខសញ្ញាជួញដូរឈ្មោះ​ សៃ​ ភាព​ ដកហូតវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០៥កូនថង់តូច​ និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន​ ចំនួន០២នាក់ទៀត​ ១/-ឈ្មោះ​ អោក​ ហេង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ រស់នៅភូមិខ្លាងាប់​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ ។ ២/-ឈ្មោះ​ សាន​ ស៊ីវន​ ភេទប្រុស​ អាយុ​២០ឆ្នាំ​ រស់នៅភូមិកោះស្នួល​ ឃុំទួលពង្រ​ ស្រុកម៉ាឡៃ​ ខេត្តបន្ទាយមានជ័យ​ ។ ក្នុងកិច្ចប្រតិបត្តិការនេះឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់និងដកហូតវត្ថុតាងសង្ស័យសារធាតុញៀនម្សៅក្រាមពណ៌សថ្លាសរុបចំនួ​ន០៧កូនថង់តូច។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាងកម្លាំងនគរបាលជំនាញអធិការនគរបាលស្រុកម៉ាឡៃកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចាត់ការបន្ត ៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖