ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មិនដឹងថាមានវិបត្តិអ្វីទេបានវាយបំបែកដបស្រា យកមកអារ.កខ្លួនឯងស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣មានករណីដ៏រន្ធត់មួយបានកើតឡើងដោយសារតែបុរសម្នាក់បានធ្វើអត្តឃាតខ្លួនឯងដោយបានវាយបំបែកដបស្រា យកបំណែកដបមកអារ.កខ្លួនឯង រហូតស្លាប់ នៅក្បែរក្ដាន់២ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ទឹកដីខណ្ឌ៧មករា រាជធានីភ្នំពេញ  ។

ជនរងគ្រោះមានឈ្មោះ ខុង រ៉ាឌី អាយុ៣៨ឆ្នាំ មានទីលំនៅផ្ទះជួលនៅផ្សារតូច ។

បើតាមប្រភពព័ត៌មានពីលោក គុយ ផល្លា នាយប៉ុស្តិ៍មិត្តភាពបានប្រាប់ឱ្យដឹងថាបុរសដែលបានយកបំណែកដបស្រាអារ.កខ្លួនឯងខាងលើនោះដំបូងគេឃើញគាត់ជិះម៉ូតូគុបមួយគ្រឿងចេញពីផឹកកាហ្វេនៅម្ដុំក្តាន់ពីរ។

លុះមួយសន្ទុះក្រោយមកបុរសនេះក៏យកបំណែកដបស្រា មកអារ.កខ្លួនឯង រួចក៏បានរត់ពេញថ្នល់ រួចហើយក៏បានដួលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

បន្ទាប់ពីស្លាប់ភ្លាមៗសមត្ថកិច្ចបានមកដដល់កន្លែងកើតហេតុ ហើយបានហៅរថយន្តសង្គ្រោះនិងទាក់ទងក្រុមគ្រួសារមកយកសពទៅធ្វើបុណតាមប្រពៃណី៕

ដោយ៖ ជីណា


ចែករំលែក៖