ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការពង្រឹងនូវប្រព័ន្ធយុត្តិធម៌ គឺជាការងារអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណាឱ្យចេញជាលទ្ធផលជាក់ស្តែងជូនប្រជាជន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ការពង្រឹងប្រព័ន្ធយុត្តិធម៌ គឺជាកិច្ចការអាទិភាពសំខាន់សម្រាប់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ដែលរាជរដ្ឋាភិបាល ត្រូវដោះស្រាយ និងរៀបចំពង្រឹងប្រព័ន្ធយុត្តិធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន ដោយត្រូវធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រារព្ធធ្វើនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការពង្រឹងនិងរៀបចំយន្តការនេះមិនសំខាន់នៅលើក្រដាសនោះទេ ប៉ុន្តែសំខាន់ធ្វើយ៉ាងណាចេញជាផ្លែផ្កានៅលើដី។ ដូច្នេះការរៀបចំជាអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នឹងចូលរួមចំណែកក្នុងការផ្តល់យុត្តិធម៌ និងសុខដុមរមនា និងជាយន្តការសម្រាប់ជួយសម្របសម្រួលក្រៅប្រព័ន្ធដើម្បីជាជំនួយដល់យន្តការដែលមានស្រាប់៕

ដោយ ៖ សហការី


ចែករំលែក៖