ព័ត៌មានទាន់ហេតុការណ៍៖

ឆ្ងល់មិនឃេីញទៅធ្វេីការឱ្យក្មេងឡេីងអេីតមេីលពីលេីដំបូលផ្ទះបែរជាឃេីញចងកស្លាប់បាត់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជាកម្មករសំណង់មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះដាក់អីវ៉ាន់មិត្តភក្ដិបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក​ ថ្ងៃទី៣១​ ខែតុលា​ ឆ្នាំ២០២៣​ នៅក្នុងភូមិប្រទះឡាង​ សង្កាត់ប្រទះឡាង​ ខណ្ឌកំបូល។ 

ជនរងគ្រោះឈ្មោះ ហ៊ុន​ យឿន​ ភេទប្រុសអាយុ២០​ ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅផ្ទះដាក់អីវ៉ាន់របស់មិត្តភក្តិកន្លែងកេីតហេតុ​ មានស្រុកកំណេីតនៅភូមិរំចេក​ ឃុំអន្លង់វែង​ ស្រុកអន្លង់វែង​ ខេត្តឧត្ដរមានជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ នៅព្រឹកព្រលឹមថ្ងៃកេីតហេតុមិត្តភក្ដិរួមការងារសំណង់ជាមួយគ្នាបានមកគោះទ្វារហៅជនរងគ្រោះដេីម្បីទៅធ្វេីការតែជនរងគ្រោះមិនឆ្លេីយតបដោយសារតែជិតដល់ម៉ោងធ្វេីការទៅហេីយមិត្តភក្ដិក៏បានទៅធ្វេីការមុនទៅ​ រហូតមកដល់វេលាម៉ោងកេីតហេតុមិត្តភក្ដិឆ្ងល់មិនឃេីញទៅដល់កន្លែងធ្វេីការទៀតក៏ខលទៅឪពុករបស់គាត់ដែលផ្ទះក្បែរនោះឱ្យទៅមេីល។ ពេលនោះក៏ឱ្យក្មេងម្នាក់ឡេីងលេីដំបូលអេីតមេីលក៏ឃេីញជនរងគ្រោះចងកនឹងធ្នឹមស្លាប់បាត់ទៅហេីយទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ 

ក្រោយកេីតហេតុសមត្ថកិច្ចជំនាញ កោសល្យវិច័យ ស្នងការក្រុងភ្នំពេញ គ្រូពេទ្យ ចុះទៅពិនិត្យ ឃើញថាស្លាប់ដោយចងកសម្លាប់ខ្លួន រួចប្រគល់សពជូនក្រុមគ្រួសារ ដឹកយកទៅស្រុកកំណើត ធ្វើបុណ្យទៅតាមប្រពៃណី ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖