ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីសង្ស័យម្នាក់លួចលុយបានសម្រេច​ ត្រូវជនរងគ្រោះឆែកកាមេរ៉ាឃេីញចាប់ប្រគល់ឱ្យសមត្ថកិច្ច

ចែករំលែក៖

  ភ្នំពេញ​ ៖​ ជនសង្ស័យជាស្ត្រីម្នាក់បានធ្វេីសកម្មភាពលួចលុយបានសម្រេច​ តែត្រូវស្ត្រីរងគ្រោះឆែកមេីលកាមេរ៉ាសុវត្ថិភាពឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច​ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង៣០នាទី ត្រង់ចំណុច ផ្ទះលេខ២៦៧ ផ្លូវKs០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

    សមត្ថកិច្ចបានឱ្យដឹងថា​ ជនរងគ្រោះឈ្មោះ វិន លីហួរ ភេទស្រី អាយុ២៩ឆ្នាំ  មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២៦៧ ផ្លូវKs០៥ បុរីពិភពថ្មី៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យម្នាក់មាន​ឈ្មោះ វ៉ែន រស្មី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅភូមិ ផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

    វត្ថតាងចាប់យក:១/រថយន្តមួយគ្រឿងម៉ាកព្រូសពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AV-2112 ២/ទូរស័ព្ទដៃ ម៉ាក Iphone ពណ៌ទឹកមាស ចំនួន០១គ្រឿង ៣/លុយដុល្លារអូស្រ្តាលីចំនួន៥.៣០០ដុល្លារអូស្រ្តាលី ៤/លុយដុល្លារ អាមេរិក ចំនួន១.៨០០ដុល្លារអាមេរិក ៥/លុយខ្មែរ ចំនួន ២.៨០០.០០០រៀល (ពីរលានប៉ែតសិបមុឺនរៀល) ៦/លុយថៃចំនួន ៤.០០០បាត (បួនពាន់បាត) ៧/កាបូបស្ពាយ ពណ៌សូកូឡាចំនួន០១។

    សមត្ថកិច្ចបានបញ្ចាក់ថា​ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៩និង០០នាទី ជនរងគ្រោះឈ្មោះ វិន លីហួរ ភេទស្រី អាយុ២៩ឆ្នាំ  បានទុកលុយដុល្លារអូស្រ្តាលីចំនួន១៦.០០០ដុល្លារអូស្រ្តាលី នៅក្នងកាបូបស្ពាយ ពណ៌ខ្មៅ រួច ដាក់កាបូបនៅផ្ទះលេខ២៦៧ ផ្លូវKS០៥ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០៧និង៣០នាទី ជនរងគ្រោះបានយកលុយ ខាងលើ បំរ៉ុងទៅដូរជាលុយដុល្លារអាមេរិក តែពេលជនរងគ្រោះយកកាបូបលុយមកមើល ស្រាប់តែបាត់លុយដុល្លារ អូស្រ្តាលី អស់ចំនួន១១.០០០ ដុល្លារអូស្រ្តាលី ។ ហើយជនរងគ្រោះក៏បានហៅកូនចៅមកជុំគ្នា ចំណែកជនសង្ស័យ ឈ្មោះ វ៉ែន រស្មី ភេទស្រី អាយុ៣០ឆ្នាំ បានសុំខ្ចីម៉ូតូរបស់ប្អូនប្រុសជនរងគ្រោះ ទៅបាត់អស់រយ:ពេល០១ម៉ោង ក៏ ត្រឡប់មកវិញ ហើយជនរងគ្រោះមានការសង្ស័យក៏ហៅជនងស្ស័យមកសួរនាំថា ចែមានបានយកលុយខ្ញុំទេ ហើយជនសង្ស័យ ឈ្មោះ វ៉ែន រស្មី បានឆ្លើយបដិសេធថា មិនបានយកទេ។  លុះដល់វេលាម៉ោង១៧និង៣០នាទី ថ្ងៃខែឆ្នាំដដែល ក៏ មានអ្នកជិតខាងបាន ទូរស័ព្ទប្រាប់ជនរងគ្រោះថា បានឃើញជនសង្ស័យ ជិះម៉ូតូម៉ាកស្គូពីមកឈប់ មុខផ្ទះរបស់ ជនរងគ្រោះមួយកន្លែងទៀត ស្ថិតនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលជនសង្ស័យ បានចតរថយន្តម៉ាកព្រូសពណ៌សពាក់ផ្លាកលេខភ្នំពេញ2AV-2112 ទុកចោលនៅខាងមុខផ្ទះនោះ  ហើយបានយកវត្ថុ អ្វីមួយមកដាក់ចូលក្នុងគូទ រថយន្តម៉ាកខាងលើ របស់ជនសង្ស័យ។ បន្ទាប់មកជនរងគ្រោះ ក៏បានឲ្យឈ្មោះ ឈួន វាសនា ភេទប្រុស អាយុ៣២ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ) ឆែកកាមេរ៉ា សុវត្ថិភាពដែលបំពាក់នៅផ្ទះ ស្ថិតនៅ ភូមិព្រៃកីខាងលើ ក៏បានឃើញ ជនសង្ស័យយកលុយទៅលាក់ក្នុងគូទរថយន្ត ម៉ាកខាងលើប្រាកដមែន រួចជនរងគ្រោះ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរលួសឲ្យជួយ អន្តរាគមន៍ ។ ហើយសមត្ថកិច្ចជំនាញក៏បានធ្វើការ ឃាត់ ខ្លួនជនសង្ស័យខាងលើ ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសួរនាំ និងនាំជនសង្ស័យ​ ទៅបើកគូទរថយន្តមើលឃើញលុយចំនួន៥.៣០០ដុល្លារអូស្ត្រាលីនៅគូទ រថយន្ត ម៉ាកខាងលើរបស់ជនសង្ស័យ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យ រួមនិងវត្ថុតាងខាងលេីយកមកធ្វើការសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស តាមនីតិវិធី។ 

    ក្រោយពីធ្វើការសាកសួរ​ ជនសង្ស័យបានឆ្លើយ សារភាពប្រាប់សមត្ថកិច្ចថា រូបគេ(ជនសង្ស័យ) ពិតជាបានធ្វើ សកម្មភាព លួច (លុយ) របស់ ជនរងគ្រោះ ប្រាកដមែន រួចជនរងគ្រោះដាក់ពាក្យបណ្ដឹងចំឈ្មោះ ជនសង្ស័យ ខាងលើដើម្បីឲ្យសមត្ថកិច្ចចាក់ការតាមផ្លូវច្បាប់​តែម្ដង ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖