ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សុខ ឥសាន បរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកនូវចំណុចសំខាន់ៗ ១០ ចំនួន ដូចខាងក្រោម ៖ 

១- ប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យបោះឆ្នោតប្រឆាំងបទឈប់បាញ់អង្កការសហប្រជាជាតិនៅហ្គាហ្សា = ឯប្រទេសភាគច្រើនដែលគេឲ្យឈ្មោះថាផ្តាច់ការគាំទ្របទឈប់បាញ់របស់អង្កការសហប្រជាជាតិ?

២- រាជរដ្ឋាភិបាលកម្ពុជាប្រកាន់គោលការណីប្រជាធិបតេយ្យនិងនីតិរដ្ឋ = ជនណាក៏ដោយរួមទាំងមន្ត្រីរាជការផងបើប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

៣- នៅពេលដែលសង្គមមនុស្សគ្មានសាលារៀន នៅពេលដែលសង្គមមនុស្សមិនមានទ្រិស្តី មាគ៌ាបង្ហាញផ្លូវសម្រាប់ការគិតពិចារណាទៅរកការយល់ដឹងដូចសម័យបុព្វកាល សម័យមុនពុទ្ធកាល = ទើបមានការចូលព្រៃភ្នំក្រំថ្មដើម្បីធ្វើតបសម្មាធិស្វែងរកការត្រាស់ដឹងដូចព្រះសម្មណគោត្តមជាដើម?

៤- តាមរយៈការធ្វើតបទុក្ខរកិរិយាក្នុងព្រៃរាប់ឆ្នាំ = ទើបព្រះពុទ្ធរកឃើញនូវម៌ាគាសម្រាប់សត្វលោកចងក្រងជាទ្រីស្តី៦៨០០០ធម្មខ័ណ្ឌទុកមកដល់សព្វថ្ងៃ។

៥- បើអ្វីក្នុងជីវិតនិងធម្មជាតិត្រូវបានព្រះពុទ្ធរកឃើញអស់ហើយ នៅឡើយតែការប្រតិបត្តិ = តើចាំបាច់អីត្រូវបុគ្គលខ្លះចូលទៅក្នុងព្រៃស្វែងរកស្អីទៀតបើគម្ពីមានពេញៗឃ្លាំងរួចទៅហើយ រៀនសូត្រឲ្យតែអស់តាមរបស់ដែលព្រះពុទ្ធរកឃើញអស់ហើយនោះឲ្យតែអស់ទៅវាគ្រប់គ្រាន់ណាស់ទៅហើយ?

៦- តើការដើរឬសំងំក្នុងព្រៃក្រំថ្មដើម្បីស្វែងរកអ្វីទៀត? = បើគម្ពីរត្រៃបីដកមានពេញឃ្លាំង ម៉េចក៏មិនសិក្សារៀនសូត្រឲ្យអស់ទៅ ចាំបាច់ដើរទៅស្វែងរកស្អីទៀតនាំតែខាតពេលវេលា?

៧- តើនៅក្នុងព្រៃមានឃ្លាំង មានគម្ពីរស្អីនៅទីនោះ = ម៉េចមិនមករៀនសូត្រស្រាវជ្រាវនៅក្នុងសារមន្ទីរ បណ្ណាល័យ តាមទីវត្តអារ៉ាមទៅ?

៨- បើព្រះពុទ្ធបានរកឃើញសច្ចធម៌អស់ហើយមានទាំងចងក្រងជាគម្ពីរទ្រឹស្តីរាប់ឃ្លាំងរួចហើយ = តើការទៅចូលព្រៃធ្វើធត្តុង្គរបស់បុគ្គលខ្លះគឺដើម្បីអ្វីទៀត ចង់ល្បីជាងព្រះពុទ្ធឬ?

៩- នៅលើលោកនេះអត់មាននរណាចេះជាងព្រះពុទ្ធអង្គទេ = ដូច្នេះការចង់ល្បីជាងព្រះពុទ្ធឬដូចព្រះពុទ្ធមិនអាចទៅរួចទេ?

១០- នាយុគ្គសម័យបច្ចេកវិជ្ជាជឿនលឿននេះ ការទៅស្វែងរកចំណេះដឹងក្នុងព្រៃហួសសម័យហើយ = រៀនតែទ្រឹស្តីដែលអ្នកប្រាជ្ញាជំនាន់មុនបានរកឃើញឲ្យតែអស់ទៅ ជាការប្រសើណាស់ទៅហើយ? ៕

ដោយ ៖ សហការី


ចែករំលែក៖