ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការបបណ្តុះបណ្តាលជំនាញផ្តល់ពុទ្ធិដល់មន្រ្តីបំពេញការងារ ឆ្លើយតបនឹង គោលដៅយុទ្ធសាស្រ្តរបស់ក្រសួង

ចែករំលែក៖

ភ្នំពេញ​៖​ មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន​ លោក​ ឆេង គឹមស៊ុន បានថ្លែង​ឱ្យ​ដឹង​ថា​ ការបណ្តុះបណ្តាលពង្រឹងជំនាញ ផ្តល់ពុទ្ធិយ៉ាងសំខាន់ដល់មន្រ្តីរាជការគ្រប់រូប និងនៅគ្រប់អង្គភាព របស់ក្រសួងបរិស្ថាន ដើម្បីទទួលបានពុទ្ធិ ដ៏មានតម្លៃក្នុងការបំពេញការងារ ឆ្លើយតបនឹង ផ្តល់ពុទ្ធិដល់មន្រ្តីបំពេញការងារ ឆ្លើយតបនឹង គោលដៅ និងយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការអនុវត្តយុទ្ធសាស្រ្តចក្រា ដែលឈានទៅសុក្រឹត្យកម្មបរិស្ថានកិច្ច និងអព្យាក្រឹត្យកាបូន។ ការថ្លែងបែបនេះ​របស់​លោក ឆេង គឹមស៊ុន រដ្ឋលេខាធិការ និងជាតំណាង លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើង បែបនេះ នៅក្នុងឱកាសអញ្ជើជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពី«ថវិកាសមិទ្ធកម្ម» ដែលត្រូវបានរៀបចំឡើងដោយនាយកដ្ឋានសវនកម្មផ្ទៃក្នុង នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមថា ថវិកាសមិទ្ធកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការផ្សារភ្ជាប់រវាងគោលនយោបាយ និងថវិកា ក្នុងការឆ្លើយតបទៅនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ដើម្បីធានានូវការសម្រេចបាន សមិទ្ធផលចុងក្រោយមួយគួរជាទីពេញចិត្ត។ 

ជាមួយគ្នានេះ លោក ឆេង គឹមស៊ុន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលដែលរៀបចំថ្ងៃនេះ មានគោលបំណង ផ្តល់ចំណេះដឹងបន្ថែមអំពី គោលការណ៍ នីតិវិធី និងវិធីសាស្រ្ត នៃការរៀបចំថវិកាកម្មវិធីឱ្យក្លាយទៅជាថវិកាសមិទ្ធិកម្មដែលក្រសួងបាននឹងកំពុងអនុវត្តសាកល្បងក្នុងឆ្នាំ២០២៣នេះ ស្របតាមក្របខណ្ឌ ពេលវេលានៃការអនុវត្តផែនការសកម្មភាព នៃផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥។ 

លើសពីនេះ វគ្គបណ្តុះបណ្តាល នឹងជួយបំពេញនូវចំណុចខ្វះខាតមួយចំនួន រួមទាំងធ្វើបច្ចុប្បន្នភាពចំណេះដឹងបន្ថែមទៀត ជូនដល់មន្ត្រីជំនាញគ្រប់អង្គភាពចំណុះ ឱ្យក្រសួងបរិស្ថាន នឹងការរៀបចំរចនាសម្ព័ន្ធ កម្មវិធី ការកំណត់សូចនាករ ការរៀចំអង្គភាពថវិកា និងការវិភាជថវិកា ឲ្យចំគោលដៅអាទិភាព ដើម្បីបង្កើនគុណភាព នៃការរៀបចំសូចនាករសមិទ្ធកម្មគន្លឹះ៕

ដោយ​៖ សហការី​


ចែករំលែក៖