ព័ត៌មានទាន់ហេតុការណ៍៖

កូនក្រមុំពាក់មាសពីក្បាលដល់ចុងជើង ហើយការណ៍ពិតគួរឱ្យភ្ញាក់ផ្អើលនៅពីក្រោយ

ចែករំលែក៖

ឃើញខ្សែដៃ កងដៃ រាប់រយចងជាច្រវាក់ជាប់នឹងខ្លួនកូនក្រមុំ អ្នកនិយមលេងអុីនធឺណេតមិនបង្ហាញពីការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង។
តាមទំនៀមទម្លាប់ប្រពៃណី នៅថ្ងៃរៀបការឪពុកម្តាយជាច្រើននឹងរៀបចំថ្លៃបណ្ណាការដ៏មានតម្លៃសម្រាប់កូនស្រីរៀបការ។ កាលពីប៉ុន្មានថ្ងៃមុន ពិធីមង្គលការមួយនៅទីក្រុង Foshan នៃខេត្ត Guangdong ប្រទេសចិន បានធ្វើឱ្យអ្នកនិយមលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែចំនួនមាសដែលបានផ្តល់ឱ្យកូនក្រមុំដោយឪពុកម្តាយរបស់នាងគឺ “ធំពេក” ។
តាមរូបភាពយើងអាចឃើញថាកូនក្រមុំពាក់កងដៃមាសពីក្បាលដល់ចុងជើង។ សូម្បីមុខក៏ពាក់ជិតដោយកងដៃមាសដែរ។ កដៃត្រូវបានគ្របដោយខ្សែដៃមាសធ្ងន់ ទ្រូងក៏ត្រូវបានព្យួរនៅគ្រប់ទីកន្លែងស្ទើរតែបង្កើតជា “ភ្នំមាស”។ ឃើញកងដៃរាប់រយ ដូចជាច្រវាក់ជាប់នឹងខ្លួនកូនក្រមុំ អ្នកនិយមលេងអុីនធឺណេតមិនអាចជួយអ្វីបានក្រៅពីភ្ញាក់ផ្អើល និងហួសចិត្ត។
មតិជាច្រើនបានលើកឡើងថា គ្រួសារកូនក្រមុំត្រូវមានទ្រព្យសម្បត្តិច្រើន ទើបឱ្យមាសប្រាក់ច្រើន ។ ទន្ទឹមនឹងនោះ ក៏មានមហាជនមួយចំនួនបានសម្តែងការងឿងឆ្ងល់ថា ហេតុអ្វីបានជាគេមិនប្តូរទៅជាលុយឬអំណោយផ្សេងទៀតដែលមានតម្លៃប្រហាក់ប្រហែលគ្នាដើម្បីកាត់បន្ថយ “បន្ទុក” លើកូនក្រមុំ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនិយមលេងបណ្តាញសង្គម មានការត្រេកអរជាខ្លាំងនៅពេលដែលពួកគេ បានរកឃើញថា រូបភាពខាងលើ ពិតជាត្រូវបានកែសម្រួលមែន។ Page HK01 បានរាយការណ៍ថា រូបភាពពិតគឺជាពេលដែលកូនក្រមុំនៅតែពាក់កងដៃមាសជាច្រើន បើទោះបីជារាងកាយផ្នែកខាងលើរបស់នាងនៅតែពាក់កងដៃមាសជាច្រើន ប៉ុន្តែមុខរបស់នាងគឺអាចមើលឃើញយ៉ាងច្បាស់ មិនមែនមាសបិទនោះទេ។ ភាគីខាងកូនក្រមុំក៏និយាយឡើងថា ប្តីប្រពន្ធមួយគូនេះទទួលបានកងដៃមាសចំនួន៦០កង។
កូនក្រមុំបានពន្យល់ថា ទំនៀមទម្លាប់ក្នុងស្រុកគឺពាក់គ្រឿងអលង្ការមាសនៅពេលរៀបការ ហើយខ្សែដៃមាសទាំងនោះត្រូវបានសាច់ញាតិជាច្រើនផ្តល់ឱ្យមិនមែនតែពីឪពុកម្តាយទេ។ ក្រៅពីសប្បាយចិត្តក្នុងថ្ងៃដ៏រីករាយ កូនក្រមុំបាននិយាយថា នាងមានអារម្មណ៍នឿយហត់ណាស់ព្រោះនាងត្រូវពាក់មាសធ្ងន់លើខ្លួន ។
តាមអ្នកស្រុក ការឱ្យមាសជាទំនៀមទម្លាប់នៅ Foshan ខេត្ត Guangdong។ វត្ថុមាសទាំងនេះមិនត្រូវបានគេចាត់ទុកជាថ្លៃបណ្ណាការទេ ប៉ុន្តែត្រូវបានគេចាត់ទុកជាអំណោយពីសាច់ញាតិដើម្បីអបអរសាទរកូនកំលោះកូនក្រមុំ។ ដោយសារមិនទទួលបានប្រាក់សំណាងក្នុងពិធីមង្គលការ សាច់ញាតិតែងតែជូនគ្រឿងអលង្ការមាស៕

ដោយ៖ ធីរីណា(រូប​ថត​៖ saostar.vn)


ចែករំលែក៖