ព័ត៌មានទាន់ហេតុការណ៍៖

ឃាតកតាមដងផ្លូវ​ បន្ត​សម្លាប់​មនុស្ស​ ៣នាក់​ និងរបួសធ្ងន់ស្រាល ១៦នាក់​ ក្នុងរយៈពេល​មួយថ្ងៃ​ នាថ្ងៃទី​៣​ វិច្ឆិកា​!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ សូមគោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ០៣ វិច្ឆិកា កើតឡើងចំនួន ១០លើក បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៦នាក់។ 

នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍​ បានគូសបញ្ជាក់ថា​ ករណី​ខាងលើ​នេះ​ បានកើតឡើងចំនួន ១០លើក (យប់ ០៧លើក) បណ្តាលឱ្យមនុស្ស ស្លាប់ ៣នាក់ (ស្រី០នាក់), រងរបួសសរុប ១៦នាក់ (ស្រី ០៥នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០៤នាក់) រងរបួសស្រាល ០៥នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព ១១នាក់ (យប់ ១១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៧លើក (ស្លាប់ ០៣នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់) ៕

ដោយ​៖ សហការី​


ចែករំលែក៖