កីឡាករ Luis Diaz បានចូលប្រកួតពីកៅអីបម្រុងដើម្បីជួយឲ្យបាន១ពិន្ទុសម្រាប់ក្រុម Liverpool ជាមួយនឹងគ្រាប់បាល់ក្នុងម៉ោងបន្ថែម នៅក្នុងទឹកដីក្រុម Luton ក្នុងការប្រកួតដំបូងរបស់គាត់ចាប់តាំងពីឪពុកម្តាយរបស់គាត់ត្រូវបានគេចាប់ពង្រត់នៅប្រទេសកូឡុំប៊ី។ ឪពុករបស់ Diaz នៅតែបាត់ខ្លួន ហើយខ្សែប្រយុទ្ធរូបនេះបានលើកអាវរបស់គាត់ដើម្បីបង្ហាញសារថា “សេរីភាពសម្រាប់ប៉ា” បន្ទាប់ពីតែតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Harvey Elliott ក្នុងម៉ោងបន្ថែមនាទីទី៩០+៥។
ក្រោយមកកីឡាកររូបនេះបានចេញសេចក្តីថ្លែងការណ៍អំពាវនាវឲ្យអ្នកដែលចាប់ឪពុករបស់លោក ដោះលែងលោកជាបន្ទាន់។ អតីតកីឡាករ Porto វ័យ២៦ឆ្នាំរូបនេះបានបង្ហាញខ្លួនចុងក្រោយក្នុងក្រុម Liverpool កាលពី១០ថ្ងៃមុន ប៉ុន្តែអ្នកចាត់ការលោក Jurgen Klopp បាននិយាយមុនការប្រកួតនេះថា Diaz ចង់ក្លាយជាផ្នែកមួយនៃក្រុម។
គ្រាប់បាល់របស់គាត់គឺជាការបញ្ចប់ទីដ៏គួរឱ្យរំភើប និងគួរឱ្យកត់សម្គាល់ចំពោះការប្រកួតដែលក្រុមម្ចាស់ផ្ទះ Luton បានបង្ហាញខ្លួននៅលើផ្លូវសម្រាប់ការឈ្នះជាលីកដំបូងដែលសក្តិសមនៃរដូវកាលនៅឯកីឡដ្ឋានKenilworth Road និងជ័យជម្នះលើកដំបូងលើក្រុមហង្សក្រហមចាប់តាំងពីឆ្នាំ១៩៩១។
កីឡាករបម្រុង Tahith Chong បានធ្វើឱ្យមានការអបអរសាទរយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ដែលកំពុងសម្លឹងមើលលទ្ធផលដ៏ល្បីមួយ បន្ទាប់ពីគាត់បានរកគ្រាប់បាល់១គ្រាប់នាំមុខពីការបញ្ជូនបាល់របស់ Issa Kabore នៅនាទីទី៨០។ រហូតទាល់តែ Diaz បានរកគ្រាប់បាល់តាមស្មើទៅលើក្រុម Luton វិញ។
ខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយ Darwin Nunez ក៏មានឱកាសមួយគ្រាប់ដែរ ដោយការស៊ុតចូលក្នុងតង់ទី១ ប៉ុន្តែបាល់បានហោះកាត់របាទី។
លទ្ធផលនេះបានធ្វើឱ្យក្រុមរបស់លោក Klopp ឈរនៅលេខរៀងទី៣ក្នុងតារាង ដោយមាន៣ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Manchester City ខណៈដែល Luton បានឡើងផុតពីបាតតារាងឈរលេខ១៧ដោយសារភាពខុសគ្នានៃគ្រាប់បាល់ច្រើនជាងគេលើក្រុម Bournemouth ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)