ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​ ០២នាក់ក្នុងករណីគ្រឿងញៀនខុសច្បាប់នៅស្រុករតនមណ្ឌល

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះថា៖​ លោកវរសេនីយ៍ទោ​ ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាល​ប្រឆាំងគ្រឿង​ញៀន​ បានដឹកនាំកម្លាំងក្នុងការិយាល័យចុះប្រតិបត្តិការ បង្ក្រាបបានករណីដូញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១​ករណី ក្នុងបទល្មើសជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់។ 

បេីតាមការ​បញ្ជាក់ពី​លោកវរសេនីយ៍ទោ​ ​ប៉ាន​ ចាន់រិទ្ធ​ នាយការិយាល័យនគរបាល​ប្រឆាំងគ្រឿង​ញៀន​ បានឱ្យដឹងថា​ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២៣ម្សិលមិញនេះ​ នៅចំណុចភូមិស្ត ឃុំថ្កូ ស្រុករតន មណ្ឌល ខេត្តបាត់ដំបង។ 

ជនសង្ស័យ ០២នាក់នេះទី១,ឈ្មោះ ផុន សាវគង់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌ​ល ខេត្តបាត់ដំបង និងទី២,​ ឈ្មោះ នួន គង់សំរិត ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

-*វត្ថុតាងចាប់យកបានរូបមាន៖

-ថ្នាំញៀនប្រភេទរហូតលីន (ម៉ាទឹកកក ICE ចំនួន ០១ថង់ ៤,០៩ក្រាម ទាំងសំបក 

-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់) ,ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១គ្រឿង

-ម៉ូតូចំនួន ០១គ្រឿង ម៉ាកហុងដាប៊ីត (BEAT) ពណ៌ស សេរីឆ្នាំ២​០​២​៤គ្មានផ្លាកលេខ ដែលមានលេខតួCH110C9117417 និងលេខម៉ាស៊ីន JF96E9073299

-សម្ភារ:សម្រាប់រំលែករកថ្នាំញៀនលក់មួយចំនួន ។

ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តតាមផ្លវច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖