ព័ត៌មានទាន់ហេតុការណ៍៖

ចិនថ្កោលទោសទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល និងបំពានច្បាប់អន្តរជាតិ

ចែករំលែក៖

ថ្លែងនៅក្នុងសន្និសីទអន្តរជាតិមនុស្សធម៌ស្តីពីការជួយជនស៊ីវិលនៅតំបន់ Gaza Strip នៅទីក្រុងប៉ារីសកាលពីថ្ងៃទី 9 ខែវិច្ឆិកា ដែលផ្តួចផ្តើមដោយប្រទេសបារាំង បេសកជនពិសេសរបស់រដ្ឋាភិបាលចិនទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Zhuo Xuan បាននិយាយថា ប្រទេសចិនប្រឆាំងនិងថ្កោលទោសចំពោះទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនិងបំពានច្បាប់អន្តរជាតិ។
ចូលរួមសន្និសីទបេសកជនពិសេសរបស់ចិន លោក Zhuo Xuan បាននិយាយថា ជម្លោះរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់ បានអូសបន្លាយជាងមួយខែ ដែលនាំឱ្យជនស៊ីវិលស្លាប់ និងស្ថានភាពមនុស្សធម៌កាន់តែយ៉ាប់យ៉ឺន។ ចិនប្រឆាំងនិងថ្កោលទោសរាល់ទង្វើដែលបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនិងបំពានច្បាប់អន្តរជាតិ។
ប្រទេសចិនគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការបន្ថយជម្លោះនិងការស្ដារឡើងវិញនូវសន្តិភាព ហើយស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមទាំងឡាយណាដែលផ្តល់ផលប្រយោជន៍ដល់ការការពារជនស៊ីវិល និងកាត់បន្ថយវិបត្តិមនុស្សធម៌ គាំទ្របុព្វហេតុប៉ាឡេស្ទីនក្នុងការស្តារសិទ្ធិជាតិស្របច្បាប់ ដោយសង្ឃឹមសម្រាប់ការរួមរស់ដោយសន្តិភាពរវាងប៉ាឡេស្ទីននឹងអុីស្រាអែល។
លោក Zhuo Xuan បានសង្កត់ធ្ងន់ថា ប្រទេសចិនបានធ្វើការផ្លាស់ប្តូរយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ខិតខំប្រឹងប្រែងធ្វើឱ្យស្ថានការណ៍កាន់តែធូរស្រាល ការពារជនស៊ីវិលពីគ្រោះថ្នាក់ និងផ្តល់ការគាំទ្រដល់ប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប ដោយបានប្តេជ្ញាថានឹងបន្តផ្តល់ជំនួយមនុស្សធម៌តាមទម្រង់ផ្សេងៗ តាមតម្រូវការរបស់ប្រជាជននៅក្នុងតំបន់នេះ។
លោក Zhuo Xuan បានបន្ថែមថា ប្រទេសចិននឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធក្នុងសហគមន៍អន្តរជាតិ ដើម្បីពន្លត់ជម្លោះក្នុងពេលឆាប់ៗ បន្ធូរបន្ថយស្ថានភាពមនុស្សធម៌នៅហ្គាហ្សា និងនាំបញ្ហាប៉ាឡេស្ទីនឡើងវិញដោយ “ការដោះស្រាយជម្លោះ” ច្បាប់ប្រទេសទំាងពីរ៕

ដោយ៖ ធីរីណា


ចែករំលែក៖