ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១៣ ខែវិច្ឆិកា រកឃើញយានយន្តល្មើសចំនួន ៤៥៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ ២០២៣ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៨៦គោលដៅ មានយានយន្តចូលគោលដៅចំនួន៤០០គ្រឿង, រថយន្តធំ ០២គ្រឿង, រថយន្តតូច ៤៦គ្រឿង និងម៉ូតូ ៤៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤៥៤គ្រឿង  រថយន្តធំ ០២គ្រឿង រថយន្តតូច ២៨គ្រឿង និងម៉ូតូចំនួន ៤៣២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៣ថ្ងៃ ពីថ្ងៃទី១-១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៦,៨១១គ្រឿង រថយន្តធំ ១៤២គ្រឿង រថយន្តតូច ១,២៦៣គ្រឿង ម៉ូតូ ៥,៤០៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,២១៥គ្រឿង, រថយន្តធំ ៣៥គ្រឿង, រថយន្តតូច ៦៥៨គ្រឿង និងម៉ូតូ ៤,៥២២គ្រឿង (៤,៥២២ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖