ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ១៤ វិច្ឆិកា ចំនួន ២៦ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៧៣ នាក់(ស្រី ០៧នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែវិច្ឆិកា ។

ក្នុងចំណោមជនសង្ស័យចំនួន ៧៣នាក់ រួមមាន ៖

+រក្សាទុក ដឹកជញ្ជូន ១៩ករណី ឃាត់ ៤៦នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ៧ករណី ឃាត់ ២៧នាក់(ស្រី ៤នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែវិច្ឆិកា រួមមាន ៖

-មេតំហ្វេតាមីន(Ice) = ២៤,៦៩ក្រាម និង២៤កញ្ចប់តូច។

-កេតាមីន(Ke) = ៥៨,១១ក្រាម។

លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ១៣អង្គភាព

១ / មន្ទីរ៖ ប្រើប្រាស់ ២ករណី ឃាត់ ១៥នាក់។

២ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ៥,៣៦ក្រាម និងKe ៥៨,១១ក្រាម។

៣ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៤នាក់ ស្រី ៤នាក់ ចាប់យកIce ៧,៣៨ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៨២ក្រាម។

៥ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៦ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ១០នាក់ ស្រី ២នាក់ ចាប់យកIce ៨កញ្ចប់តូច។

៧ / ក្រចេះ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ១៥កញ្ចប់តូច។

៨ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៤ករណី ឃាត់ ៨នាក់។

៩ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។

១០ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤១ក្រាម។

១២ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ២,២៥ក្រាម។

១៣ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១,២៤ក្រាម។

PM : ២អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៧៥ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ចាប់យកIce ២,៩៤ក្រាម៕

ដោយ ៖ សហការី


ចែករំលែក៖