ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និយាយដល់មូលធនមនុស្ស គឺត្រូវគិតដល់សុខភាព និងសមត្ថភាព

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ និយាយដល់មូលធនមនុស្ស គឺត្រូវគិតដល់សុខភាព និងសមត្ថភាព។ ដូច្នេះការដាក់ឱ្យអនុវត្តន៍នូវកម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន  គឺជាការគាំទ្រខ្ពស់ដល់នយោបាយមូលធនមនុស្ស។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ» នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន  គឺឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត  បានថ្លែងថា យឺតមួយថ្ងៃក្នុងការសម្រេចចិត្ត គឺអាចយឺតពី ១ខែ ទៅ ៣ខែ ចំពោះការអនុវត្ត។ ដូច្នេះត្រូវដាក់ចេញភ្លាម អនុវត្តភ្លាម តាមរយៈការគិតគូរគ្រប់ជ្រុងជ្រោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈកម្មវិធីសមធម៌សុខាភិបាល និងការដាក់ឱ្យអនុវត្តន៍កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងពង្រីកវិសាលភាពអ្នកទទួលបានការគាំពារផ្នែកសុខភាពរហូតដល់ទៅប្រមាណ ៩លាននាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលគ្រប់អាណត្តិ  មានការគិតគូរខ្ពស់ចំពោះការលើកកម្ពស់សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ធ្វើឡើងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំនោះឡើយ៕

ដោយ ៖ សហការី


ចែករំលែក៖