ភ្នំពេញ៖ សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈជនសង្ស័យចំនួន ៦១ នាក់(ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៧ករណី ទូទាំងប្រទេសនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ក្នុងចំណោមជនសង្ស័យចំនួន ៦១នាក់ រួមមាន៖ ជួញដូរ ២ករណី ឃាត់ ៧នាក់(ស្រី ០នាក់), រក្សាទុក ដឹកជញ្ជូន ១៨ករណី ឃាត់ ៤០នាក់(ស្រី ៣នាក់),ប្រើប្រាស់ ៧ករណី ឃាត់ ១៤នាក់(ស្រី ០នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៦ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៦៥,៤១ក្រាម និង៧០កញ្ចប់តូច។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១៣ អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាលជាតិ ១០អង្គភាព
១ / បាត់ដំបង៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ២៩,៩៩ក្រាម។
២ / កំពង់ធំ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
៣ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ១៣នាក់ ស្រី ២នាក់ ចាប់យកIce ២១កញ្ចប់តូច។
៤ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៦នាក់ ចាប់យកIce ០,៤៩ក្រាម។
៥ / ព្រះវិហារ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១១,៨១ក្រាម។
៦ / ព្រៃវែង៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៩ក្រាម។
៧ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៥ក្រាម។
៨ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។
៩ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៦៨ក្រាម។
១០ / ត្បូងឃ្មុំ៖ ជួញដូរ ២ករណី ឃាត់ ៧នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១៨កញ្ចប់តូច។
កម្លាំងកងរាជអាវុធហត្ថ ៣អង្គភាព
១ / បាត់ដំបង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៨នាក់ ចាប់យកIce ១៤,៥០ក្រាម។
៣ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២៩កញ្ចប់តូច៕
ដោយ៖ សហការី