ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញយានយន្តល្មើសចំនួន ៧០៤គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ​ កម្លាំង​សមត្ថកិច្ច​ជំនាញ​ទូទាំងប្រទេស​កម្ពុជា​ បានរកឃើញយានយន្តល្មើសចំនួន ៧០៤គ្រឿងទៀត​ ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩។ 

ក្នុងប្រតិបត្តិការនោះ​ មានចំនួនគោលដៅសរុប ១១៧គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៨១គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ១៣២គ្រឿង និងម៉ូតូ ៧៣៤គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧០៤គ្រឿង  រថយន្តធំ ១៥គ្រឿង រថយន្តតូច ១០៤គ្រឿង និងម៉ូតូចំនួន ៥៨៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១៦ថ្ងៃ ពីថ្ងៃទី១-១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៩,៤៩៤គ្រឿង រថយន្តធំ ២១៤គ្រឿង រថយន្តតូច ១,៦៩៨គ្រឿង ម៉ូតូ ៧,៥៨៣គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,២៣៧គ្រឿង, រថយន្តធំ ៦០គ្រឿង, រថយន្តតូច ៩៣៣គ្រឿង និងម៉ូតូ ៦,២៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ​៖ សហការី​


ចែករំលែក៖