ព័ត៌មានទាន់ហេតុការណ៍៖

Ronaldo បន្ថែមគ្រាប់បាល់ទី១២៨ឱ្យជម្រើសជាតិ

ចែករំលែក៖

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានស៊ុតបញ្ចូលទីកំណត់ត្រាពិភពលោកបន្ថែមគ្រាប់ទី១២៨ សម្រាប់ជម្រើសជាតិព័រទុយហ្គាល់ ខណៈដែលពួកគេបានផ្តួលក្រុម  Liechtenstein ក្នុងវគ្គជម្រុះ Euro 2024 ក្នុងលទ្ធផល២ទល់០។

ក្រុមម្ចាស់ផ្ទះ Liechtenstein មិនអាចបំបែកកំណត់ត្រាឈ្នះរបស់ព័រទុយហ្គាល់ បានទេ ដោយក្រុមព័រទុយហ្គាល់បានកក់កន្លែងរបស់ពួកគេរួចហើយទៅព្រឹត្តិការណ៍យូរ៉ូក្នុងប្រទេសអាឡឺម៉ង់ ឆ្នាំ២០២៤ខាងមុខនេះ

Ronaldo ដែលកំពុងលេងនៅក្លិប Al-Nassr វ័យ៣៨ឆ្នាំ បានស៊ុតបុកបង្គោលទី ហើយបន្ទាប់មកបានស៊ុតបញ្ចូលទី១គ្រាប់ទី១នៅនាទីទី៤៦ពីការបញ្ជូនបាល់របស់ Diogo Jota ជាមួយគ្នានោះ Joao Cancelo ក៏រកបានគ្រាប់បាល់ទី២ នៅនាទីទី៥៧ពីការបញ្ជូនបាល់របស់ Antonio Silva

តារាឆ្នើម Ronaldo នៅតែរីកចម្រើនសម្រាប់ប្រទេសរបស់គាត់ ទោះបីជាចាកចេញពីក្លិបបិសាចក្រហម Manchester United ទៅលីអារ៉ាប៊ីសាអ៊ូឌីត ដោយស៊ុតបញ្ចូលទីបាន១០គ្រាប់សម្រាប់ព័រទុយហ្គាល់នៅឆ្នាំនេះ។ គ្រាប់បាល់១០៨គ្រាប់របស់ Ali Daei អតីតកីឡាករអ៊ីរ៉ង់ គឺជាកំណត់ត្រាពិភពលោកដែលរកបានផ្នែកបុរសពីមុន ប៉ុន្តែពេលនេះ Ronaldo បានបំបែកជាយូរមកហើយ ដោយបច្ចុប្បន្នគាត់មានគ្រាប់បាល់សម្រាប់ជម្រើសជាតិរហូតដល់១២៨គ្រាប់។

ការប្រកួតផ្សេងទៀតក្នុងពូល J ស្លូវ៉ាគីបានកក់កន្លែងរបស់ពួកគេនៅ Euro 2024 ដែលជាចំណាត់ថ្នាក់ទីពីរតាមពីក្រោយព័រទុយហ្គាល់ ជាមួយនឹងជ័យជម្នះ លើអ៊ីស្លង់។ ចំណែកលុចសំបួ ដែល​នឹង​ចូល​លេង​ក្នុង​វគ្គ Play-off ឆ្នាំ​ក្រោយ​បាន​យក​ឈ្នះ​ក្រុម Bosnia-Herzegovina ក្នុង​លទ្ធផល ៤-១

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖