ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ តាមព្រំដែននេះព្រះរាជាណាចក្រកម្ពុជា ចេញ សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យដំណើរការប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដើម្បីដោះស្រាយបញ្ហាពលករខ្មែរ ចេញ-ចូល តាមព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ។
គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរ។តាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា (គ,ច,ព,ក) មានកិត្តិយសសូមជម្រាបជូនដំណឹងដោយសារធារណជនឬពលករខ្មែរដែលធ្វើដំណើរចេញចូល តាមច្រក ព្រំដែនទាំងអស់មេត្តាជ្រាបថា គណៈកម្មការ (គ,ច,ព,ក) បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងដូចខាងក្រោម :
-លេខទូរសព្ទ Hotline : 1244 ដោយឥតគិតថ្លៃ
-តេលេក្រាម(Telegram) : 097 555 1244
អាស្រ័យហេតុនេះចំពោះសាធារណជនឬបងប្អូនពលករខ្មែរទាំងឡាយ ដែលមានបំណងចង់ផ្ដល់ព័ត៌មាន ឬសំណូមពរផ្សេងៗពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពេលធ្វើដំណើរចេញចូលនិងឆ្លងកាត់ព្រំដែនកម្ពុជាសូមទាក់ទងមកគណៈកម្មការតាមប្រព័ន្ធទំនាក់ទំនងទាន់ហេតុការខាងលើនេះ ៕
ដោយ ៖ សិលា