ព័ត៌មានទាន់ហេតុការណ៍៖

ធនាគារអភិវឌ្ឍន៍អាស៊ី​ អនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមចេញផ្សាយ របស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅថ្ងៃទី ២៤ ខែវិច្ឆិកា​ ឆ្នាំ​២០២៣នេះ​ បានបង្ហាញថា​ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ៥០លានដុល្លារ ដើម្បីគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ប្រទេស ឈានទៅរកការផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ កម្មវិធីរងទីពីរនៃកម្មវិធី ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើ សមិទ្ធិផលរបស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញតិ្តសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយកនៃក្រសួងដែលបានជ្រើសរើសដើម្បីអនុវត្តកំណែទម្រង់ PFM និងពង្រឹង ទំនួលខុសត្រូវការងារត្រួតពិនិត្យរបស់អាជ្ញាធរសវនកម្មជាតិ។ ចំពោះវិធានការកំណែទម្រង់ដែលគាំទ្រដោយកម្មវិធីរង ទីពីរដើម្បីធ្វើទំនើបកម្មប្រព័ន្ធ PFM នៅកម្ពុជា ត្រូវបានអនុវត្តយ៉ាងពេញលេញមុនការអនុម័ត។

ការកែលម្អផែនការយុទ្ធសាស្ត្រ និងការរៀបចំថវិកាដើម្បីពង្រឹងអនុលោមភាពទៅនឹងគោលដៅគោលនយោបាយ, ការជំរុញការកៀរគរចំណូល ដើម្បីបង្កើនវិលាលភាពសារពើពន្ធសម្រាប់ចំណាយសាធារណៈជាអាទិភាព, ការពង្រឹងការគ្រប់គ្រងការវិនិយោគសាធារណៈសម្រាប់ការគ្រប់គ្រងចំណាយសាធារណៈប្រកបដោយប្រសិទ្ធភាព និង ការពង្រឹងការគ្រប់គ្រងបំណុលសាធារណៈ។ កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងក្នុងការជំរុញឌីជីថលភាវូបនីយកម្មនៃប្រព័ន្ធ PFM និង ការពង្រឹងសវនកម្មផ្ទៃក្នុងនិងខាងក្រៅ ស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ ដើម្បីកែលម្អប្រសិទ្ធភាព​​ប្រតិបត្តិការ ជំរុញ គណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ។

ជាមួយគ្នានេះដែរ លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា «កំណែ ទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដែលកំណត់ដោយរាជរដ្ឋភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា។ វានឹងបង្កើនសមត្ថភាពអនុវត្ត ការងាររបស់ក្រសួង និង ពង្រឹងមុខងារសវនកម្មខាងក្រៅ។ អន្តរាគមន៍នានាក្រោមកម្មវិធីនឹងផ្តល់នូវលំហសារពើពន្ធបន្ថែម ដែលអនុញ្ញាតឱ្យ រាជរដ្ឋាភិបាលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងគុណភាពនៃសេវាសាធារណៈ ព្រមទាំងគាំទ្រកំណើន ប្រកបដោយបរិយាបន្ន»។

ជាងនេះទៅទៀត ADB ជាដៃគូយូរមកហើយក្នុងការគាំទ្រកំណែទម្រង់ PFM របស់កម្ពុជាទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៨ មកម្លេះ។ កម្មវិធីរងទីពីរនេះបង្កើតឡើងផ្អែកលើមូលដ្ឋានទាំងនេះ និងរួមបញ្ចូលការ អភិវឌ្ឍសមត្ថភាពសម្រាប់មន្ត្រីរដ្ឋាភិបាល អំពីការរៀបចំថវិកាដែលឆ្លើយតបនឹងយេនឌ័រ និងរួមបញ្ចូលការបញ្ជ្រាប យេនឌ័រ នៅក្នុងថវិការបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់សមភាពយេនឌ័រ។ វាក៏មានបញ្ចូលផងដែរនូវការសម្របខ្លួន និងការកាត់បន្ថយផលប៉ះពាស់នៃបម្រែបម្រួលអាកាសធាតុ ក្នុង គម្រោងវិនិយោគសាធារណៈ ដើម្បីបង្កើនភាពធន់ទៅ នឹងគ្រោះថ្នាក់ធម្មជាតិ និងបានធានានូវការបែងចែកថវិកាដែលផ្តោតលើការកសាងភាពធន់នឹងអាកាសធាតុ។

ជាមួយគ្នានោះ​ ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

ដោយ​៖សហការី​


ចែករំលែក៖