ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុករុឺម៉កកង់បី បត់ត្រឡប់ក្រោយ រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នជ្រុលបុករ៉ឺម៉កកង់បីបត់ត្រឡប់ក្រោយបណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លា​មៗ​ កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមផ្លូវបេតុងក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករ៉ឺម៉កកង់បីធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងលុះមកដល់ចំណុចកេីតហេតុស្រាប់តែស៊ីញ៉ូបត់ស្តាំភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CM1007  ធ្វេីដំណេីរមកពីក្រោយលឿនមិនប្រយ័ត្នក៏ជ្រុលបុកពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ដៃខាងឆ្វេង។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តកងសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីព្យាបាល​ ចំណែករ៉ឺម៉កកង់បីនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖