ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្តនាពេលព្រឹក

ចែករំលែក៖

ខេត្តសៀមរាប ៖ ស្របពេលដែលថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំការប្រណាំងទូកមិត្តភាពនៅតាមដងស្ទឹងសៀមរាប ដែលកីឡាករ កីឡាការិនី គឺជាមន្ត្រីរាជការនៃសាលាខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត និង រដ្ឋបាលក្រុងស្រុកទាំង១២របស់ខេត្តសៀមរាប បន្ទាប់ពីបញ្ចប់ការប្រណាំងទូក-ង  ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៣។ នៅប្រាសាទអង្គរវត្ត និងបណ្តាប្រាសាទនានា នៅរមនីយដ្ឋានអង្គរវត្ត នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ច្រើនមកទស្សនាកម្សាន្ត ជាមួយផ្ទៃមេឃអំណោយទានទៀតផង។ 

សូមបញ្ជាក់ថា ៖ នៅរាជធានីភ្នំពេញ ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឈានចូលដល់ថ្ងៃទី៣ហើយ  ។ សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនា ការប្រណាំងទូកនៅមាត់ទន្លេ ការតាំងពិព័រណ៍ស្តង់ទំនិញជាច្រើនតាតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ  ព្រមទាំងការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមទីតាំងសប្បាយភាពនានា ដែលថ្ងៃនេះជាថ្ងៃបញ្ចប់ នៃព្រះរាជពិធីបុណ្យ នាថ្ងៃអង្គារ ០១រោច​ ខែកត្ដិក​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧

រាជធានីភ្នំពេញ​,​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា​ ឆ្នាំ​២០២៣៕

ដោយ ៖ សិលា


ចែករំលែក៖