ព័ត៌មានទាន់ហេតុការណ៍៖

ប្អូនៗទទួលការផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ

ចែករំលែក៖

ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ ជាដំណឹងដ៏ល្អ សម្រាប់និស្សិតដែលទើបប្រឡងជាប់បាក់ឌុប ឆ្នាំ២០២៣។ 

សូមបញ្ជាក់ថា ៖ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី ផ្តល់ជូនអាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង សិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកវិទ្យាជាតិព្រះកុសុមៈ។

សូមបញ្ជាក់ទៀតថា ៖ អាហារូបករណ៍ ១០០% ចំនួន ១៣០កន្លែង រួមមាន ៖ 

-កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៣០កន្លែង សិក្សារយៈពេល ២ឆ្នាំ 

-និងសញ្ញាបត្របច្ចេកទេស ចំនួន ១០០កន្លែង សិក្សារយៈពេល ៤ខែ ដោយមិនមានបង់ថ្លៃរដ្ឋបាល។

ចូលរៀនក្នុងអំឡុងខែមករា ឆ្នាំ២០២៤ នៅទីតាំងតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ស្ថិតក្នុងភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កុំអោយខកខានប្រញាប់ឡើងប្អូនៗ ដើម្បីទទួលបានឱកាសសិក្សាដោយឥតបង់ប្រាក់ ៕

ដោយ ៖ សហការី


ចែករំលែក៖