ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាក្នុងគ្រួសារនៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីហិង្សាក្នុងគ្រួសារនៅស្រុករមាសហែក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី ២៧ខែវិច្ឆិកាឆ្នាំ២០២៣ ស្ថិតនៅភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែកខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនសង្ស័យមានឈ្មោះគឹមសាវ័ន្ត អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទឹកវិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង។

ប្រភពបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានរួចមក សមត្ថកិច្ចនគរបាលបានចុះដល់កន្លែងកើតហេតុនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។

ជនសង្ស័យបានផឹកស្រាស្រវឹងហើយ បានយកពូថៅនិងដំបងឬស្សីវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្ដាលឱ្យខូចខាតទ្វារផ្ទះចំនួនមួយ បង្អួចផ្ទះចំនួនពីរ សសរបេតុងចំនួនពីរកន្លែង ទុយយោទឹកនិងចានឆ្នាំងមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋានស្រុករមាសហែក ដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖