ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាល ចេញសេចក្ដីជូនព័ត៌មានស្ដីពី ការរកឃើញឱសថក្លែងក្លាយចំនួន៦មុខ សូមបងប្អូនប្រយ័ត្នហាមប្រើប្រាស់ !

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ នាពេលថ្មីៗនេះ មន្រ្តីជំនាញនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងនៃក្រសួងសុខាភិបាល សហការពីមន្ត្រី នៃ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម និងអាជ្ញាធរដែនដី ដោយមានការដឹកនាំសម្របសម្រួលពីតំណាង អយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះបង្ក្រាបទីតាំងលក់ឱសថតាមប្រព័ន្ធអនឡាញស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ នៅទីតាំងនោះសមត្ថកិច្ចចំរុះបានរកឃើញមានឧបករណ៍សម្រាប់ការវេចខ្ចប់ និង ឱសថក្លែងក្លាយចំនួន ៦ មុខ មានសារធាតុសកម្មមិនត្រឹមត្រូវតាមឱសថដើមឡើយ មានដូចជា ១. NUTRIENT CALCIUM Tablet U. NUTRIENT CALCIUM Capsule M. NUTRIENT ANTACID Tablets G. SYMPTOMS ໕. CONSTIPAION និង ៦. ថ្នាំបន្តក់ភ្នែក EYE PLUS។ យោងតាមលទ្ធផលវិភាគគុណភាព របស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបានបញ្ជាក់ថាឱសថ NUTRIENT CALCIUM Tablet មានផ្ទុកសារ ធាតុសកម្មឱសថ Diclofenac Sodium និង NUTRIENT CALCIUM Capsule មានផ្ទុកសារធាតុសកម្មឱសថ Betamethasone ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងឈានដល់បាត់បង់អាយុជីវិតរបស់អ្នកប្រើប្រាស់ ក្នុងករណីប្រើប្រាស់រយៈពេលច្រើនខែ។

អនុលោមតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នក ប្រើប្រាស់ ក្រសួងសុខាភិបាលសូមជម្រាបជូនពីវិធានការ និងការណែនាំដូចខាងក្រោម៖

១. បានបញ្ជូនជនសង្ស័យ ដែលបានវេចខ្ចប់ និងលក់ឱសថក្លែងក្លាយ ទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បី បន្តនីតិវីធីតាមផ្លូវច្បាប់។

២. សូមសាធារណជនបញ្ឈប់ការទិញឱសថខាងលើ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព គ្រប់ប្រភេទ តាមបណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook. TikTok. Telegram និង Youtube ព្រោះឱសថ និងផលិតផលទាំងនេះពុំអាចធានាបាននូវគុណភាព និងសុវត្ថិភាពឡើយ។

៣. ដើម្បីជៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន និងប៉ះពាល់សុខភាពទៀតនោះ សូមសាធារណជនរកទិញ ឱសថ និងផលិតផលបំប៉នសុខភាព ឬអាហារបំប៉នសុខភាព ដែលមានលេខទិដ្ឋាការ និងបញ្ជីកាពី ក្រសួងសុខាភិបាល នៅតាមឱសថស្ថាន និងឱសថស្ថានរងស្របច្បាប់។

ក្នុងករណីបងប្អូនត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូម ទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១១ ៣៨៣ ១២៨, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦៦៧០, ០១៧ ៨៦៦ ៧៦០៕

ដោយ ៖ សិលា


ចែករំលែក៖