ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ២៦នាក់ ក្នុង​បទល្មើសគ្រឿងញៀនទូទាំងប្រទេសថ្ងៃទី ០១ ធ្នូម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!  ខណៈ​ជនសង្ស័យចំនួន  ២៦នាក់(ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០១ ខែធ្នូ ។

ក្នុងចំណោមជនសង្ស័យចំនួន ២៦នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),​ រក្សាទុក ដឹកជញ្ជូន ៦ករណី ឃាត់ ២៣នាក់(ស្រី ៣នាក់),ប្រើប្រាស់ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់)។ 

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០១ ខែធ្នូ រួមមាន៖​ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៣៤,៦៣ក្រាម និង៣កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៥អង្គភាព

១/ បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

២ / កំពង់ចាម៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។

៣ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,០៤ក្រាម។

៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,៨៣ក្រាម។

៥ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១៦នាក់ ស្រី ៣នាក់ ចាប់យកIce ៣កញ្ចប់តូច។

ដោយឡែក​​កម្លាំងកងរាជអាវុធហត្ថខេត្ត ៤អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,២៤ក្រាម។

២ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៧,៨៣ក្រាម។

៣ / កំពង់ឆ្នាំង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១៩,១៩ក្រាម។

៤ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៥០ក្រាម៕

ដោយ៖ សហការី


ចែករំលែក៖