ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​កម្ពុជា​ បានផាកពិន័យយានយន្តល្មើសចំនួន ៧៤០គ្រឿងបន្ថែមទៀត​នាថ្ងៃទី​៦​ ធ្នូ​!

ចែករំលែក៖

ភ្នំពេញ​៖​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានបង្ហាញពី​លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៦ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៧៤០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ 

នាយកដ្ឋាននគរបាលចរាចរណ៍​ បានគូសបញ្ជាក់ថា​ ចំនួនគោលដៅសរុប ៧៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៨៧៧គ្រឿង, រថយន្តធំ ២១គ្រឿង, រថយន្តតូច ១៤៩គ្រឿង និងម៉ូតូ ៧០៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧៤០គ្រឿង  រថយន្តធំ ០៦គ្រឿង រថយន្តតូច ៩០គ្រឿង និងម៉ូតូចំនួន ៦៤៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៦ថ្ងៃ ពីថ្ងៃទី១-០៦ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៣,៨៧០គ្រឿង រថយន្តធំ ៣៤គ្រឿង រថយន្តតូច ៦៩៩គ្រឿង ម៉ូតូ ៣,១៣៧គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៣,០៦៨គ្រឿង, រថយន្តធំ ១៤គ្រឿង, រថយន្តតូច ៣៤០គ្រឿង និងម៉ូតូ ២,៧១៤គ្រឿង (២,៧១៤ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ៖ សហការី


ចែករំលែក៖