ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង

ចែករំលែក៖

ខេត្តសៀមរាប ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាបានថ្លែងថា ៖ តំបន់រុនតាឯកនេះ ជាតំបន់អភិវឌ្ឍន៍ថ្មី និងតំបន់ពាក់ស្នែងដែលកំពុងអភិវឌ្ឍន៍មិនទាន់មានរបៀបរៀបរយអាចអោយប្រជាពលរដ្ឋរស់នៅបានទេ។ ទោះយ៉ាងណាសម្តេចធិបតីថា គ្រប់តំបន់អភិវឌ្ឍន៍គឺជានិម្មិតរូបអភិរក្សសម្រាប់រយៈពេលយូរអង្វែង។

សម្តេចធិបតី  ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ការអភិវឌ្ឍ គឺជានិម្មិតរូបដើម្បីអភិរក្ស។ យើងត្រូវរួមគ្នាអភិវឌ្ឍន៍ ដើម្បីកូនចៅប្រជាពលរដ្ឋ នៅក្នុងសម័យបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត តែក៏មិនភ្លេចថែរក្សានូវកេរដំណែលរបស់ដូនតាយើងដែលបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។ 

នាយរដ្ឋមន្ត្រីកម្ពុជាសម្ដេចធ្វើបតី ហ៊ុន ម៉ាណែត បានបញ្ជាទៅកាន់ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំបង្កើតតំបន់រុនតាឯកឲ្យទៅជា ទីក្រុងមួយ។

ការបញ្ជានេះគឺធ្វើឡើងក្នុងពេលដែលសម្ដេចធិបតីចុះជួបពលរដ្ឋដែលបានផ្លាស់ទីលំនៅពីតំបន់អភិរក្សអង្គរមកកាន់តំបន់រុនតាឯកនេះ នៅព្រឹកថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣។

សម្ដេចបានលើកឡើងថាតាមរយៈហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍន៍តំបន់នេះគឺវាសមស្របនិងអាចហៅថាតំបន់នេះថាជាក្រុងបានទៅហើយ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ជាក្រុងដែលកើតក្រោយគេនៅសៀមរាបប៉ុន្តែថារចនាសម្ព័ន្ធគឺមិនក្រោយគេទេ»។

សម្ដេចធិបតីបានកោតសរសើរថា មិនមានក្រុងណាដែលកើតឡើងមកដល់ពីឆ្នាំផង អាចអភិវឌ្ឍបានដល់កម្រិតដូចរុនតាឯកនេះទេ៕

ដោយ ៖ សិលា


ចែករំលែក៖