ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ បន្តឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៦៦នាក់​ក្នុងបទល្មើសគ្រឿងញៀនទូទាំងប្រទេសម្សិលមិញនេះ!

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៦៦ នាក់(ស្រី ១៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៦ករណី ទូទាំងប្រទេសនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ​២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៦៦នាក់ រួមមាន៖​ ជួញដូរ ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់),​រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១១នាក់(ស្រី ០នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ៤០នាក់(ស្រី ១៣នាក់)​ និងប្រើប្រាស់ ៥ករណី ឃាត់ ១២នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែធ្នូ រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ៥០១,៩០ក្រាម និង៩កញ្ចប់តូច។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ១៦,៣១ក្រាម។កេតាមីន(Ke) ស្មេីនិង​ ៥៦៩៥,០១ក្រាម។​ អុិចស្តាសុី(mdma) ស្មេីនិង​ ៨១១១,៦២ក្រាម។​ នីមេតាហ្សាប៉ាម(N-zapam) ស្មេីនិង​ ១៩៥១,៥២ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១០អង្គភាព

១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកKe ៦,៨២ក្រាម និងMDMA ៩៥០,៩៧ក្រាម។

២ / បាត់ដំបង៖ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់។

៣ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧០ក្រាម។

៤ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៦ក្រាម។

៥ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៩កញ្ចប់តូច។

៦ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៩៤ក្រាម។

៧ / ព្រៃវែង៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ០,០៩ក្រាម។

៨ / ស្វាយរៀង៖ ចាត់ចែង ១ករណី ឃាត់ ៤០នាក់ ស្រី ១៣នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤៩២,០៨ក្រាម, Wy ១៦,៣១ក្រាម, Ke ៥៦៨៨,១៩ក្រាម, MDMA ៧១៦០,៦៥ក្រាម និងN-zapam ១៩៥១,៥២ក្រាម។

៩ / តាកែវ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាប់យកIce ៧,១២ក្រាម។

១០ / ត្បូងឃ្មុំ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។

ដោយឡែកកម្លាំងកងរាជអាវុធហត្ថខេត្ត​ ២អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ១នាក់  ចាប់យកIce ០,៨១ក្រាម។

២ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕

ដោយ៖ សហការី


ចែករំលែក៖