ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងធនធានទឹក៖​ ជូនដំណឹង​ស្ដីពី​អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែធ្នូនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣​នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្ដីពី​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។ 

ក្រសួង​ធនធាន​ទឹក​ បានបញ្ជាក់ថា​ ប្រទេសកម្ពុជា​ ទទួលឥទ្ធិពលខ្សោយពីទ្រនុងសម្ពាធខ្ពស់មកពីប្រទេសចិន ជាមួយនឹង ខ្យល់មូសុងឦសានខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ៖ 

១-តំបន់វាលទំនាប ៖

សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៦°C ហើយ ខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ វិនាទី។

២-តំបន់ខ្ពង់រាប៖ 

សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ វិនាទី។ 

៣-តំបន់មាត់សមុទ្រ ៖

– សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី២-៤ម៉ែត្រ វិនាទី

-រលកសមុទ្រមានកម្ពស់ពី០,៥០-១,០០ម៉ែត្រ៕

ដោយ៖ សហការី


ចែករំលែក៖