ព័ត៌មានទាន់ហេតុការណ៍៖

Update៖ ជនដៃដល់ប្រាប់ពីមូលហេតុនៃការសម្លាប់នារីជាសង្សាររួចយកទៅព្យួរ.កនៅក្នុងបន្ទប់ទឹក

ចែករំលែក៖

ភ្នំពេញ៖​​ ជនដៃដល់បានយកខ្នេីយធ្វេីសកម្មភាពសម្លាប់នារីជាសង្សាររួចយកទៅព្យួរ.​កនៅបន្ទប់ទឹករហូតធុំក្លិនស្អុយទេីបបែកការណ៍ហេីយបានចូលសារភាពនៅឯអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ខេត្តសៀមរាប​ ដែលពេលនេះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបាននាំខ្លួនជនដៃដល់មកសួរនាំ ដោយជនដៃដល់បានរៀបរាប់ពីដំណេីរដេីមចមអំពីមូលហេតុនៃការសម្លាប់នារីជាសង្សារហេីយ។ 

សូមបញ្ជាក់ថា​ ករណីឃាតកម្មខាងលេីនេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០២៣​ នៅភូមិត្រពាំងថ្លឹង​២​ សង្កាត់ចោមចៅទី១​ខណ្ឌពោធិ៍សែនជ័យ។ 

ជនរងគ្រោះមានឈ្មោះ​ ស៊ីម រ៉ាឌី ភេទស្រីអាយុ១៩ឆ្នាំ​ មុខរបរកម្មការិនីរោងចក្រ​ ស្នាក់នៅបន្ទប់ជួល​ ១២សេ​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីត​នៅភូមិសំបួរ​ ​ ឃុំព្រៃគុយ ស្រុកំពង់ស្វាយ​ ខេត្តកំពង់ធំ។

ចំណែកជនដៃដល់ឈ្មោះ ភុំ​ ផា​ ភេទប្រុសអាយុ២០ឆ្នាំ​ នៅបន្ទប់ជួលលេខ៣៧​ ជាន់ទី១​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានស្រុកកំណេីតនៅភូមិគគីកណ្តាល​ ឃុំលំលង​ ស្រុកអន្លុងវែង​ ខេត្តបន្ទាយមានជ័យ។ 

តាមការបំភ្លឺរបស់ឈ្មោះ លំ​ តាំងយី​ ភេទស្រី អាយុ៤៣ឆ្នាំ​ ត្រូវជាម្តាយជនរងគ្រោះបានរៀបរាប់ថា​ កាលពីថ្ងៃទី៥​ ខែធ្នូ​ ឆ្នាំ២០២៣​ វេលាម៉ោង១៩និង១៥នាទី​ មិនឃេីញកូនស្រីរបស់គាត់ចេញពីធ្វេីការត្រឡប់មកបន្ទប់ជួលដែលស្នាក់នៅជាមួយគាត់ទេ​ ពេលនោះគាត់បានតេទូរស័ព្ទចំនួន២ដងតែគ្មានអ្នកលេីក​ ខំដេីររកក៏មិនឃេីញ។ លុះរហូតមកដល់ថ្ងៃទី៧​ ខែឆ្នាំដដែល​ រូបគាត់ក៏បបួលបងប្អូនជីដូនមួយរបស់គាត់មកមេីលនៅបន្ទប់ជួលលេខ៣៧​ ជាន់ទី១​ ភូមិត្រពាំងថ្លឹង២​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ដែលត្រូវជាសង្សាររបស់កូនស្រីគាត់​ ឈ្មោះផា​ ភេទប្រុស​ តែទ្វារចាក់សោខាងក្រៅ​ ពេលនោះក៏ធុំក្លឹនស្អុយរូបគាត់ក៏ចុចពិលអេីតមេីលឃេីញកូនស្រីរបស់គាត់ចង.កជាប់ទៅនឹងទ្វារបន្ទប់ទឹកទេីបរាយការណ៍ទៅសមត្ថកិច្ចតែម្តង។ 

ក្រោយទទួលព័ត៌មានភ្លាមកម្លាំងមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុហ៊ុមព័ទ្ធកន្លែងកេីតហេតុរង់ចាំជំនាញមកធ្វេីកោសល្យវិច័យ​។ ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញពិនិត្យរួចបានបញ្ជាក់ថាជនរងគ្រោះត្រូវបានឃាតកយកខ្នេីយខ្ទប់ច្រមុះរួចយកទៅព្យួរកនៅបន្ទប់ទឹក​ ហើយគេចខ្លួនបាត់។ 

រហូតមកដល់ថ្ងៃទី៨​ ខែធ្នូ​ ឆ្នាំ២០២៣នេះ​ ជនដៃដល់បានចូលខ្លួនទៅសារភាពនៅអធិការដ្ឋានគរបាល​ស្រុកក្រឡាញ់​ ខេត្តសៀមរាប​ដេីម្បីទទួលកំហុស។ បន្ទាប់មកនគរបាលស្រុកក្រឡាញ់បានទំនាក់ទំនងមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដេីម្បីឱ្យម្ចាស់ករណីមកទទួលនិងបន្តនីតិវិធីវិញ។ នៅយប់ថ្ងៃទី៨ខែឆ្នាំដដែល​ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានទៅនាំខ្លួនជនដៃដល់មកសួរនាំបន្តដោយសារតែជាម្ចាស់ករណី។ 

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់បានសារភាពថា​ មូលហេតុដែលធ្វេីឱ្យរូបគេសម្លាប់នារីជាសង្សារ​ ដោយសារភ្លេីងប្រចណ្ឌ​នាងមានទំនាក់ទំនងជាមួយប្រុសថ្មី​ ហេីយមុនពេលកេីតហេតុរូបគេបានឱ្យនាងមកបន្ទប់ជួលខ្លួន ពេលនោះរូបគេក៏សុំទូរស័ព្ទនាងមេីលតែនាងមិនឱ្យធ្វេីឱ្យរូបគេខឹងយ៉ាងខ្លាំងរុញនាងឱ្យដួលទៅនឹងឥដ្ឋរួចយកខ្នេីយមកខ្ទប់ច្រមុះនិងច្របាច់ករហូតដាច់ខ្យល់​ស្លាប់។ បន្ទាប់មកក៏យកខ្សែចងកព្យួរ​ទៅនឹងបន្ទប់ទឹកតែម្តង។ 

បច្ចុប្បន្នជនដៃដល់សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដេីម្បីចាត់ការតាមច្បាប់៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖